Hacker មួយ​ក្រុម ព្យាយាម​​​លួច​ចូល​​ប្រព័ន្ធ​របស់​អង្គការ​សុខភាព​ពិភពលោក​កាល (WHO)

0

Flavio Aggio ដែល​ជា​ប្រធាន​ផ្នែក​សុវត្ថិភាព​ព័ត៌មាន​វិទ្យា​នៃ WHO បាន​និយាយ​ថា​​អត្តសញ្ញាណ​នៃ Hacker មិន​ទាន់​កំណត់​បាន​នោះ​ទេ ប៉ុន្តែ​ការ​ប៉ុនប៉ង​របស់​ពួក​គេ​មិន​ជោគជ័យ​​ឡើយ។ លោក​បាន​​​ប្រាប់​ថា​ការ​ប៉ុនប៉ង​ Hack ស្ថាប័ន​របស់​ខ្លួន និង​ដៃ​គូ​របស់​ស្ថាប័ន​ គឺ​មាន​ការ​កើន​ឡើង​ ស្រប​ពេល​ដែល​ពួក​គេ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ​១៩ ដែល​បាន​សម្លាប់​មនុស្ស​ជាង ១៥ ០០០ នាក់​នៅ​ទូទាំង​ពិភពលោក។

ការ​ប៉ុន​ប៉ង​វាយ​ប្រហារ​លើ WHO ត្រូវ​បាន​ Reuters ដឹង​​មុន​តាម​រយៈ​អ្នក​ជំនាញ​ផ្នែក​សុវត្ថិភាព​លើ​អ៊ីនធឺណិត​លោក Alexander Urbelis ដែល​រូប​​លោក​បាន​​ធ្វើ​ការ​តាមដាន​សកម្មភាព​លើ​អ៊ីនធឺណិត​​គួរ​ឲ្យ​សង្ស័យ។

Urbelis និយាយ​ថា​លោក​ចាប់​បាន​សកម្មភាព​នៅ​អំឡុង​​ថ្ងៃ​ទី ១៣ ខែ​មីនា ពេល​ដែល​ Hacker មួយ​ក្រុម​ដែល​លោក​បាន​តាម​ដាន​កន្លង​មក បាន​ដំណើរ​ការ​វិបសាយ​មាន​បង្កប់​មេរោគ​មួយ​ ដែល​បង្កើត​ឡើង​​យក​លំនាំ​តាម​ប្រព័ន្ធ​អ៊ីមែល​ផ្ទៃ​ក្នុង​របស់​ WHO។

អ្នក​ជំនាញ​រូប​នេះ​ ​និយាយ​ថា​មិន​ដឹង​ថា​នរណា​​ជា​អ្នក​នៅ​ពី​ក្រោយ​សកម្មភាព​នេះ​ទេ ប៉ុន្តែ​ប្រភព​ពីរ​ទៀត​បាន​ប្រាប់ Reuters ថា​​ពួក​គេ​សង្ស័យ​លើ​ក្រុម​ Hacker ដែល​មាន​ឈ្មោះ​ថា DarkHotel ដែល​ពួក​គេ​ចាប់​ផ្ដើម​មាន​សកម្មភាព​​យ៉ាង​ហោច​ណាស់​គឺ​ចាប់​តាំង​ពី​ឆ្នាំ ២០០៧។ ​​​​​​​

លោក Urbelis និយាយ​ថា​​​លោក​បាន​ចាប់​តាម​ដាន​វិបសាយ​រាប់​ពាន់​ដែល​បង្កើត​ឡើង​ជា​រៀង​រាល់​ថ្ងៃ​​ក្នុង​ទ្រង់ទ្រាយ​ទាក់ទង​នឹង​កូវីដ​១៩ ដែល​​​ភាគ​ច្រើន​គឺ​ជា​វិបសាយ​ដែល​មាន​បង្កប់​មេរោគ៕​

LEAVE A REPLY

Please enter your comment!
Please enter your name here