Apple បានបើកវេបសាយនិងកម្មវិធីពិសេសមួយ សម្រាប់ឲ្យអ្នកពិនិត្យនិងតាមដានរោគសញ្ញានៃវីរុសកូរ៉ូណា

0

កាលពីពេលថ្មីៗកន្លងទៅនេះ Apple បានធ្វើការប្រកាសចេញនូវ វេបសាយនិងកម្មវិធីដ៏អស្ចារ្យថ្មីមួយ ដែលបង្កើតឡើងជាពិសេស សម្រាប់អនុញ្ញាតឲ្យយើងធ្វើការតាមដាន និងពិនិត្យរកមើលរោគសញ្ញា ទាក់ទងទៅនឹងវីរុសកូរ៉ូណា (COVID-19) ផងដែរ។ តាមរយៈវេបសាយ និងកម្មវិធីថ្មីនេះ ប្រិយមិត្តទាំងអស់គ្នា នឹងអាចទទួលបានដំណឹងបន្ថែមឲ្យកាន់តែលម្អិត អំពីព័ត៌មានរបស់វីរុសដ៏កាចសាហាវមួយនេះ ព្រមទាំងមានការណែនាំមួយចំនួន ដើម្បីឲ្យលោកអ្នកស្វែងរកកន្លែងធ្វើតេស្ត ឬ ការថែទាំបន្ទាន់ជាដើម។

ក្រុមហ៊ុន Apple បានបញ្ជាក់ឲ្យដឹងថា ពួកគេបានសហការជាមួយ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC), ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្ន (FEMA) និងសេតវិមាន The White House ថែមទៀតផង ដើម្បីឲ្យក្រុមការងាររបស់ខ្លួន អាចធ្វើការបង្កើតវេបសាយ និងកម្មវិធីដ៏ពិសេសនេះបាន ជាមួយព័ត៌មាននានាអំពីវីរុសកូរ៉ូណា មកពីប្រភពច្បាស់លាស់។ ខណៈពេលដែល អ្នកទាំងអស់គ្នា បើកតាមរយៈវេបសាយ ឬ កម្មវិធីមួយនេះ គឺវានឹងសួរសំណួរទាក់ទងអំពី រោគសញ្ញា, កំណត់ហេតុធ្វើដំណើរ និងធ្លាប់ធ្វើការប៉ះពាល់ជាមួយ អ្នកធ្លាប់កើត ឬ កំពុងតែឆ្លងវីរុសមួយនេះឬក៏អត់ទេ។ ក្រោយពីសាកសួរចប់ហើយ នោះវានឹងបញ្ជាក់ប្រាប់ អំពីការណែនាំផ្សេងៗ ដើម្បីឲ្យលោកអ្នក អាចជៀសវាងពីការឆ្លងនេះបាន យ៉ាងណាមិញ ប្រសិនបើវាមានការសង្ស័យណាមួយ ដូច្នេះវានឹងប្រាប់ឲ្យលោកអ្នក ទៅធ្វើតេស្ដរកមើលឲ្យច្បាស់តែម្ដង។ ស្របនឹងពេលនេះផងដែរ Apple បានលើកឡើងមកថា អ្នកប្រើប្រាស់ទាំងអស់គ្នា ក៏ត្រូវតែស្ដាប់តាមការណែនាំ ពីអ្នកផ្តល់សេវាថែទាំសុខភាព ឬ ការណែនាំពីអាជ្ញាធរសុខភាពរដ្ឋ និងអាជ្ញាធរមូលដ្ឋានក្នុងស្រុកដដែល។

***ដើម្បីចូលទៅកាន់ App Store ដើម្បីទាញយកកម្មវិធី Apple COVID-19

https://apps.apple.com/us/app/id1504132184

LEAVE A REPLY

Please enter your comment!
Please enter your name here