ស្វែងយល់អំពីសន្តិសុខឱ្យបានច្រើនដើម្បីប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយសុវត្ថិភាព

0

ទូរស័ព្ទទំនើប ឧបករណ៍អេឡិចត្រូនិក និងកុំព្យូទ័រ​ដែលអ្នកកំពុងប្រើប្រាស់ មានផ្ទុកព័ត៌មានសំខាន់ៗអំពីអ្នក មិត្តភក្តិ និងក្រុមគ្រួសាររួមទាំងបញ្ជីលេខទំនាក់ទំនង រូបថត និងទីតាំងរបស់អ្នកផងដែរ ដែលទាមទារការការពារសមសម្របមួយ។ សូមស្វែងយល់អំពីសន្តិសុខឱ្យបានច្រើនដើម្បីប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយសុវត្ថិភាព។ វីធីសាស្រ្តមួយចំនួនខាងក្រោមនេះអាចជួយអ្នកការពារសុវត្ថិភាពក្នុងការប្រើប្រាស់បានមួយកម្រិត៖

Keep a Clean Machine

  • រក្សាកម្មវិធីសុវត្ថិភាពឱ្យបានបច្ចុប្បន្ន នៅលើឧបករណ៍ទាំងអស់ដែលភ្ជាប់អ៊ីនធឺណិត៖ ប្រើប្រាស់កម្មវិធីដែលមានកំណែចុងក្រោយបំផុតអាចផ្តល់សុវត្ថិភាពមួយកម្រិត ដូចជាកម្មវិធី browser និង ប្រព័ន្ធប្រតិបត្តិការជាដើមក្នុងការការពារដ៏ល្អបំផុតប្រឆាំងនឹងមេរោគមេរោគ និងការគំរាមកំហែងផ្សេងៗទៀតនៅលើអ៊ីនធឺណិត។
  • លុបកម្មវិធី នៅពេលឈប់ប្រើប្រាស់៖ យើងភាគច្រើនទាញយកកម្មវិធីសម្រាប់គោលបំណងជាក់លាក់ដូចជា ការរៀបចំផែនការវិស្សមកាលហើយលែងត្រូវការវាទៀតហើយ ឬកម្មវិធីពីមុនដែលមានប្រយោជន៍ ឬគួរឱ្យចាប់អារម្មណ៍សម្រាប់យើង។ ការកម្មវិធីទាំងអស់ដែលអ្នកលែងប្រើ ជាការអនុវត្តសុវត្ថិភាពដ៏ល្អ។

ការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក

  • ការពារសុវត្ថិភាពឧបករណ៍របស់អ្នក៖ ប្រើពាក្យសម្ងាត់ ឬលេខកូដសម្ងាត់ ឬមុខងារសុវត្ថភាពពិសេសផ្សេងទៀតដូចជា ស្នាមក្រយ៉ៅដៃដើម្បីចាក់សោរឧបករណ៍របស់អ្នក។ ការការពារឧបករណ៍ដោយចាក់សោរ អាចជួយការពារព័ត៌មានរបស់អ្នក នៅពេលឧបករណ៍ត្រូវបានបាត់បង់ ឬត្រូវបានគេលួច។

បិទប្លូធូស និង wifi៖ គួរបិទប្លូធូស និង WIFI នៅពេលអ្នកមិនប្រើប្រាស់ដើម្បីការពីការភ្ជាប់ដោយអ្នកមិនបានដឹងខ្លួន

  • ព័ត៌មានផ្ទាល់ខ្លួនគឺដូចជាលុយ – អ្នកត្រូវការពារឱ្យបានសមសម្រប៖ ព័ត៌មានអំពីអ្នកដូចជា ហ្គេមដែលអ្នកចូលចិត្តលេង អ្វីដែលអ្នកស្វែងរកតាមអ៊ីនធឺណិត និងកន្លែងដែលអ្នកទិញទំនិញ និងរស់នៅ គឺមានតម្លៃប្រៀបបាននឹងលុយរបស់អ្នកអញ្ចឹង។ សូមគិតឱ្យបានច្បាស់អំពីការចែករំលែកព័ត៌មាននោះ និងស្វែងយល់នៅលើវេសាយ និងកម្មវិធីផ្សេងៗដែលទាមទារនូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក (ឧ. កម្មវិធីថតរូប នៅពេលអ្នកបញ្ចូលវាបានទាមទារសិទ្ធក្នុងការអានសារអីមែលរបស់អ្នក) នេះវាមិនត្រឹមត្រូវនោះទេ ដូចនេះសូមមានការប្រុងប្រយ័ត្នខ្ពស់។
  • គ្រប់គ្រងវត្តមានលើអ៊ីនធឺណិតរបស់អ្នក៖ អ្នកគួរប្រើប្រាស់មុខងារឯកជនភាព ដើម្បីការពារក្នុងការចែករំលែកព័ត៌មាននៅលើបណ្តាញសង្គម ព្រោះព័ត៌មានខ្លះអ្នកមិនចង់បង្ហោះ ឬចែកចាយឱ្យមនុស្សគ្រប់គ្នាជុំវិញពិភពលោកបានឃើញនោះទេ។

ភ្ជាប់បណ្តាញដោយប្រុងប្រយ័ត្ន

  • ប្រុងប្រ័ត្នខ្ពស់នៅពេលប្រើ WIFI Hotspot៖ បណ្តាញឥតខ្សែសាធារណៈ (public wifi) និង hotspot ជាទូទៅមិនមានសុវត្ថិភាពនោះទេ មានន័យថានរណាម្នាក់អាចមើលឃើញសកម្មភាពដែលអ្នកកំពុងធ្វើនៅលើកុំព្យូទ័រ ឬទូរស័ព្ទរបស់អ្នក។ ដាក់កម្រិតលើអ្វីដែលអ្នកធ្វើនៅលើ public wifi និងជៀសវាងការចូលទៅគណនីសំខាន់ៗ ដូចជា អ៊ីមែល និងគណនីហិរញ្ញវត្ថុជាដើម។ ដើម្បីឱ្យមានសុវត្ថិភាពអ្នកអាចប្រើបណ្តាញឯកជននិម្មិត (Virtual Private Network | VPN) ឬ hotspot ផ្ទាល់ខ្លួនប្រសិនបើអ្នកត្រូវការការតភ្ជាប់ទៅអ៊ីនធឺណិត ដែលមានសុវត្ថិភាពខ្ពស់ជាង។
  • បើសង្ស័យ គួរកុំឆ្លើយតប៖ ពេលខ្លះអ្នកអាចទទួលបានសារគួរឱ្យសង្ស័យ ឬអាចថាជាសារបោកប្រាស់ ឬការទូរស័ព្ទ និងសារជាសម្លេងជាដើម ដែលបានផ្ញើមកពីអ្នកបោកប្រាស់ ឬ hacker ពួកគេនឹងព្យាយាមទាមទារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ឬពួកគេបន្លំខ្លួនជាអ្នកមានតួនាទីជាអ្នកគ្រប់គ្រង ឬផ្តល់សេវាកម្មអ្វីមួយដើម្បីឱ្យអ្នកជឿជាក់ និងផ្តល់ព័ត៌មាន។

ជាចុងក្រោយ សន្តិសុខ និងសុវត្ថិភាពនៃការប្រើប្រាស់បច្ចេកវិទ្យា គឺស្ថិតនៅក្នុងដៃរបស់លោកអ្នក។ សូមមានការប្រុងប្រយ័ត្នជាប់ជានិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here