គណនី YouTube ឈ្មោះ Hacking Jules បានបញ្ចេញនូវវីដេអូដ៏អស្ចារ្យថ្មីមួយទៀត ដែលប្រើប្រាស់ iPhone X មិន Jailbreak ដំណើរការនៅប្រព័ន្ធ Windows 10 ដែលយើងរមែងធ្លាប់តែឃើញនៅលើកុំព្យូទ័រ។ជើងខ្លាំងខាងលើបានដំណើរការនៅភាពជោគជ័យនេះ តាមរយៈការប្រើប្រាស់កម្មវិធីម្យ៉ាងឲ្យឈ្មោះ UTM ដែលអនុញ្ញាតឲ្យ Virtual Machines អាចរត់លើប្រព័ន្ធ iOS បាន។ ក្នុងវីដេអូយើងឃើញមានការអូស Mouse Pointer ដូចប្រើលើកុំព្យូទ័រ និងមានបើកដំណើរការកម្មវិធី Microsoft Word និង Paint ទៀតផង គ្រាន់ថាវាមានល្បឿនរាងយឺតបន្តិច។
រំឭកថា Hacking Jules កន្លងមកក៏ធ្លាប់ជោគជ័យក្នុងការប្រើប្រាស់ iPhone X ឲ្យដំណើរការប្រព័ន្ធ Windows 95 និង Windows 7 ផងដែរ៕









