ក្នុងកំឡុងពេលជំងឺ COVID-១៩ កំពុងតែរីករាលដាលទូទាំងសកលលោក តើអ្នកមានដឹងថាកូនៗរបស់អ្នកចំណាយពេលជាច្រើនទៅលើការប្រើប្រាស់អ៊ីនធឺណែតដែលឬទេ? សូមមើលការណែនាំជាក់ស្តែងមួយចំនួនសម្រាប់ឪពុកម្តាយដើម្បីការពារកូនៗរបស់អ្នកអោយមានសុវត្ថិភាពពីការគំរាមគំហែងកំឡុងពេលនេះ ។
ការយល់ដឹងអំពីហានិភ័យ
- ការផ្ញើសារជាលក្ខណៈអាសអាភាស
- ឯកសារដែលមានទម្រង់ជាប្រភេទអាសអាភាសសម្រាប់កុមារ
- ការសម្លុត ឫ ការគំរាមកំហែង
- ហ្គេមដែលមានលក្ខណៈជាល្បែងស៊ីសង
- ការចូលមើលរូបអាសអាភាស និងមាតិកាហឹង្សាតាមអ៊ីនធឺណែត
- ការបោកបញ្ឆោតកុមារតាមរយៈការបង្កើតទំនាក់ទំនងជិតស្និទ្ធ និងអារម្មណ៍ជាមួយជនរងគ្រោះ(កុមារ) ជាមួយនឹងទំនុកចិត្តក្លែងក្លាយក្នុងគោលបំណងរំលោភបំពានផ្លូវភេទ
- ការបង្ខិតបង្ខំផ្លូវភេទ និងការជំរិតទារប្រាក់
- ការចំណាយថិវិកាទៅលើហ្គេមអនឡាញ។
គួរអនុវត្តន៍គោលការណ៍សម្រាប់កូនៗដូចខាងក្រោម
- និយាយជាមួយកូនៗរបស់អ្នកអំពីសុវត្ថិភាពតាមអ៊ីនធឺណែត
- រៀបចំការកំណត់ពេលវេលាសម្រាប់សកម្មភាពតាមអ៊ីនធឺណែត និងក្រៅប្រព័ន្ធអ៊ីនធឺណែត
- លើកទឹកចិត្តក្នុងការប្រើប្រាស់ឧបករណ៍រួមគ្នានៅក្នុងផ្ទះ
- ដាក់កម្រិតលើឯកជនភាពហ្គេម និងកម្មវិធី
- រឹតត្បិតការប្រើប្រាស់វេបសាយ
- បិទមុខងារកំណត់ទីតាំង (Locations) នៅលើឧបករណ៍របស់ពួកគេ
- ណែនាំកូនអ្នកអោយប្រើលេខសម្ងាត់ដែលខ្លាំង
- បិទការប្រើប្រាស់ webcam បើសិនជាអាច។
គួរធ្វើការតាមដានសកម្មភាពកូន
- ការចូលរួមជាមួយកូនៗ
- ស្គាល់កម្មវិធីហ្គេម ឬវេបសាយដែលកូនៗរបស់អ្នកចូលមើល ហើយត្រូវប្រាកដថាវាសមស្របទៅតាមអាយុរបស់ពួកគេ។
- ការប្រើមុខងារគ្រប់គ្រង និងរាំងខ្ទប់
- ត្រួតពិនិត្យការប្រើប្រាស់អ៊ីនធឺណែត និងការពារកុមារពីមាតិកាគ្រោះថ្នាក់។
- ការរាយការណ៍ ឬត្រួតពិនិត្យ
- រាយការណ៍ និងរារាំងការស្នើសុំពីជនមិនស្គាល់អត្តសញ្ញាណ
- ដាស់តឿននៅពេលអ្នកសង្កេតឃើញថាកូនរបស់អ្នកមានប្រតិកម្មប្លែកៗ និងគាំទ្រកូនរបស់អ្នកដោយមិនចាំបាច់វិនិច្ឆ័យចិត្តសាស្ត្រ
- រាយការណ៍ និងជូនដំណឹងទៅសមត្ថកិច្ចជាបន្ទាន់ ប្រសិនបើអ្នកគិតថាកូនរបស់អ្នកមានគ្រោះថ្នាក់
ជាចុងក្រោយ សន្តិសុខ និងសុវត្ថិភាពនៃការប្រើប្រាស់បច្ចេកវិទ្យា គឺស្ថិតនៅក្នុងដៃរបស់លោកអ្នក។ សូមមានការប្រុងប្រយ័ត្នជាប់ជានិច្ច៕









