ក្រុមហ៊ុន Google បានបញ្ចេញបម្រាមមួយហាមឃាត់មិនឲ្យបុគ្គលិករបស់ខ្លួនប្រើប្រាស់កម្មវិធីសន្និសីទតាមអនឡាយ Zoom នោះឡើយ។ ក្រុមហ៊ុនបានលើកហេតុផលថាព្រួយបារម្ភលើសុវត្ថិភាព ដែលបញ្ហាផ្នែកសុវត្ថិភាពកាន់តែបន្តកើនឡើងចាប់តាំងពី Zoom បានក្លាយជាកម្មវិធីពេញនិយមជាងគេអំឡុងការផ្ទុះជំងឺកូវីដ១៩។
Google បានផ្ញើអ៊ីមែលប្រាប់បុគ្គលិកកាលពីសប្ដាហ៍មុនអំពីការហាមឃាត់នេះ ដោយបានប្រាប់ថាបុគ្គលិកដែលមានដំឡើងកម្មវិធី Zoom លើម៉ាស៊ីនដែលផ្ដល់ដោយ Google គឺនឹងឃើញថា Zoom លែងដំណើរការបានតទៀត។ គួរដឹងថា Google មានផ្ដល់នូវកម្មវិធីឈ្មោះ Meet ជាផ្នែកមួយនៃ G Suite ដែលជាកម្មប្រជែងប្រកួតប្រជែងនឹង Zoom៕









