Google បានធ្វើបច្ចុប្បន្នភាពដើម្បីកែសម្រួលកម្មវិធីដោះសោតាមរយៈការស្កេនផ្ទៃមុខជាមួយទូរសព្ទ Pixel 4

0

ក្រោយពីចំណាយពេលអស់ប្រមាណ៦ខែមក ក្រុមហ៊ុន Google បានធ្វើការកែសម្រួលកម្មវិធីដោះសោតាមរយៈការស្កេនផ្ទៃមុខជាមួយទូរសព្ទ Pixel 4 កាលពីសប្ដាហ៍មុន ដោយបានបន្ថែមមុខងារ “តម្រូវឱ្យបើកភ្នែក” (Require eyes to be open) ដើម្បីអាចដោះសោទូរសព្ទបាន ហើយមុខងារនេះអាចបើក ឬបិទក៏បានទៅតាមចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់។

ការកែសម្រួលនេះក៏ដោយសារតែ អ្នកជំនាញផ្នែកសុវត្ថិភាពមួយចំនួន មានការព្រួយបារម្ភពីប្រព័ន្ធសុវត្ថិភាពនេះ ព្រោះថា កាលពីខែតុលានៅពេលដែលក្រុមហ៊ុន Google ចាប់ផ្ដើមដាក់លក់ទូរសព្ទ Pixel 4 ប្រព័ន្ធនេះអាចឱ្យអ្នកប្រើប្រាស់ដោះសោបានទោះបីជាភ្នែករបស់ពួកគេបិទក៏ដោយ នេះមានន័យថាអ្នកដ៏ទៃ អាចដោះសោទូរសព្ទរបស់លោកអ្នកបានយ៉ាងងាយស្រួល នៅពេលដែលលោកអ្នកកំពុងតែសម្រាន។

ទន្ទឹមនឹងការធ្វើបច្ចុប្បន្នភាពនេះដែរ ក្រុមហ៊ុនក៏បានធ្វើការកែសម្រួលបញ្ហាមួយចំនួនទៀត ដែលទាក់ទងទៅនឹងប្រព័ន្ធ Bluetooth ខ្សោយដែលពិបាកក្នុងការភ្ជាប់ជាមួយឧបករណ៍ខ្លះៗ ក៏ដូចជាការធ្លាក់ចុះនៃសំឡេងដែលស្តាប់តាម Bluetooth នៅពេលដែលមានការហៅចូលមកជាដើម។

ដើម្បីជៀសវាងការលួចប្រើទូរសព្ទ ក៏ដូចជាដើម្បីការពារទិន្នន័យក្នុងទូរសព្ទ លោកអ្នកគួតែធ្វើបច្ចុប្បន្នភាពទាក់ទងនឹងសុវត្ថិភាពនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here