ក្រុមអ្នកវាយប្រហារបានរកឃើញវិធីលួចចូលទៅប្រើកាំម៉េរ៉ា (Webcam) នៅលើគ្រប់ឧបករណ៍ របស់ក្រុមហ៊ុន Apple

0

យើងដឹងស្រាប់ហើយថាក្រុមហ៊ុន Apple មានកេរ្តិ៍ឈ្មោះល្បីល្បាញខាងផ្នែកសុវត្ថិភាព ប៉ុន្តែថ្មីៗនេះអ្នកស្រាវជ្រាវផ្នែកសន្តិសុខបានចែករំលែកជាសាធារណៈនូវការរកឃើញ អំពីភាពងាយរងគ្រោះដែលអាចឱ្យអ្នកវាយប្រហារ ចូលទៅកាន់កាប់ Webcam និងមីក្រូហ្វូនតាមរយៈ Safari ដែលជា Web browser របស់ឧបករណ៍ iOS និង macOS។

ជនអនាមិកប្រើមុខងាររបស់កម្មវិធី Safari ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់កត់ទុកនូវកម្មវិធីដែលអាចប្រើ Webcam ឬ មីក្រូហ្វូន ដោយគេបង្កើតគេហទំព័រក្លែងក្លាយ ដើម្បីបោកបញ្ឆោតជនរងគ្រោះ ឱ្យចុចលើតំណរភ្ជាប់ (ដែលអាចបំប្លែងជាកម្មវិធីផ្សេងៗ) របស់ពួកគេ បន្ទាប់មកគេក៏អាចលួចប្រើ Webcam ឬមីក្រូហ្វូនរបស់ជនរងគ្រោះ ក្នុងគោលបំណងចាប់យកវីដេអូ ថតរូបភាព ឬថតសំឡេងបានតែម្ដង។ នេះគឺជាឧទាហរណ៍មួយដែល អ្នកប្រើប្រាស់គួរមានការប្រុងប្រយ័ត្នក្នុងការចូល គេហទំព័រផ្សេងៗ និងសូមកុំចុចលើតំណរភ្ជាប់ ដែលលោកអ្នកឃើញលើគេហទំព័រពីប្រភពមិនច្បាស់លាស់៕

ក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពដើម្បីការពារពីការវាយប្រហារ កាលពីខែមករា (iOS 13.3.1) និងខែមិនា (Safari 13.1 សម្រាប់ macOS) ប៉ុន្តែពុំមានសារព័ត៌មានណា បានធ្វើការផ្សព្វផ្សាយរហូតដល់សប្ដាហ៍មុននេះ ដើម្បីទុកឱកាសឱ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាព និងដើម្បីជៀសវាងអ្នកវាយប្រហារខ្លះដឹងពីចំណុចខ្សោយនេះ។ ដូច្នេះសូមលោកអ្នកធ្វើបច្ចុប្បន្នភាព ប្រព័ន្ធប្រតិបត្តិការ iOS និង Safari សម្រាប់ macOS ជាបន្ទាន់ ដើម្បីការពារនឹងការវាយប្រហារនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here