Facebook បានធ្វើការលុបចោលការបង្ហោះដែលផ្សព្វផ្សាយអំពីការតវ៉ាសុំមិននៅដាច់ដោយឡែកដែលកំពុងកើតមានឡើងនៅ California, New Jersey និង Nebraska សហរដ្ឋអាមេរិក។
អ្នកនាំពាក្យ Facebook បានប្រាប់ CNN ថាពួកគេកំពុងពិភាក្សាជាមួយរដ្ឋចំនួនបួនទៀតរួមមាន New York, Wisconsin, Ohio និង Pennsylvania ដើម្បីកំណត់ថាការតវ៉ាដែលរៀបចំនៅទីតាំងមានល្មើសនឹងបទបញ្ជាដែលតម្រូវឲ្យអ្នករាល់គ្នានៅផ្ទះឬអត់។
ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះការតវ៉ាប្រឆាំងនឹងបទបញ្ជាស្ថិតនៅក្នុងផ្ទះ និងវិធានការគម្លាតសុវត្ថិភាព បានផ្ទុះឡើងជាបន្តបន្ទាប់ នៅតាមទីក្រុងនៃរដ្ឋជាច្រើនក្នុងសហរដ្ឋអាមេរិក ដោយបាតុករទាំងអស់ បានអំពាវនាវឱ្យលុបចោលវិធានការទាំងនេះ មុនពេលកំណត់ គឺមុនថ្ងៃទី០៤ ខែឧសភា៕









