ជាការឆ្លើយតបទៅនឹងការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ (COVID-19) អង្គភាពនានានៅទូទាំងពិភពលោកបាននឹងកំពុងអនុវត្តន៍គោលការណ៍បែបថ្មីគឺធ្វើការពីចម្ងាយ ឬនៅផ្ទះ ប៉ុន្តែសម្រាប់អាជីវកម្មជាច្រើនការគ្រប់គ្រង និងការអនុវត្តគោលការណ៍នេះ គឺមានសភាពថ្មីទាំងស្រុង ដែលមានន័យថាពួកគេអាចខ្វះខាតក្នុងការរៀបចំ និងប្រតិបត្តិគោលការណ៍ក្នុងការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់ឱ្យនិយោជិកអាចធ្វើការពីចម្ងាយ ឬពីផ្ទះប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ បន្ថែមពីនេះទៀត និយោកជិកជាច្រើនអាចមិនធ្លាប់ស្គាល់ និងមិនយល់ដឹងអំពីការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីអនុវត្តតាមគោលការណ៍ធ្វើការងារពីចម្ងាយនេះ។
បញ្ហាសន្តិសុខមួយចំនួនដែលគួរយកចិត្តទុកដាក់សម្រាប់ការធ្វើការងារពីចម្ងាយមានដូចជា៖
- ការវាយប្រហារបែប Social Engineering: អ្នកគួរតែយល់ដឹង និងចេះសម្គាល់នូវការវាយប្រហារប្រភេទនេះ ដែលវាអាចកើតឡើងតាមរយៈសារអុីម៉ែល និងសារទូរស័ព្ទជាដើម
- បណ្តាញ Network នៅផ្ទះ: ដើម្បីការពារប្រព័ន្ធបណ្តាញ (network) នៅផ្ទះរបស់អ្នក វិធីទីមួយគឺការពារសុវត្ថិភាពនៅលើឧបករណ៍ Wi-Fi របស់អ្នក
- ពាក្យ ឬឃ្លាសម្ងាត់: អ្នកគួរស្វែងយល់ឱ្យបានច្បាស់ពីការបង្កើតពាក្យសម្ងាត់ដែលខ្លាំង ហើយរក្សាទុកដោយមានសុវត្ថិភាព
- ការធ្វើបច្ចុប្បន្នភាព ឬការអាប់ដេត: អ្នកគួរតែយល់ដឹងអំពីការធ្វើបច្ចុបន្នភាពប្រព័ន្ធប្រតិបត្តិការ កម្មវិធី និងប្រព័ន្ធទូរស័ព្ទរបស់អ្នក
- គ្រួសារ មិត្តភ័ក្រ និងភ្ញៀវ: អ្នកត្រូវមានគោលការណ៍ឱ្យបានច្បាស់លាស់ក្នុងការហាមឃាត់មិនឱ្យសមាជិកក្រុមគ្រួសារ ឬមិត្តភ័ក្រ និងភ្ញៀវប្រើប្រាស់ឧបករណ៍ដែលអ្នកប្រើប្រាស់សម្រាប់ការងារ
