Telegram មាន​ចំនួន​អ្នក​ប្រើប្រាស់​ប្រចាំ​ខែ​ដល់​ទៅ 400 លាន​នាក់​ហើយ

0

យើងប្រហែលជាបានស្គាល់ច្រើនហើយ ទាក់ទងនឹងកម្មវិធីសម្រាប់ Chat មួយ ដែលមានឈ្មោះថា Telegram ព្រោះថាសព្វថ្ងៃនេះ មានមនុស្សជាច្រើនកំពុងតែប្រើប្រាស់ មិនថាតែការ Chat លេងកម្សាន្ត ជាមួយមិត្តភក្តិ ឬសាច់ញាតិបងប្អូនមួយនោះទេ ជាក់ស្ដែងគេក៏ប្រើប្រាស់វា ដើម្បីសម្រេចការងារផ្សេងៗផងដែរ។ ដោយឡែក នៅក្នុងពេលថ្មីៗនេះ Telegram បានធ្វើការបង្ហាញដោយផ្ទាល់ថា សព្វថ្ងៃនេះ គេមានចំនួនអ្នកប្រើប្រាស់ប្រចាំខែ ដល់ទៅជាង 400 លាននាក់ឯណោះ ហើយកាន់តែពិសេស ក៏មានចំនួននៃអ្នកបង្កើតគណនីថ្មីៗប្រចាំថ្ងៃ ជាច្រើននាក់ថែមទៀតផង។

បើតាមការបង្ហាញចេញពីខាង Telegram បានបញ្ជាក់ឲ្យដឹងថា នៅក្នុងពេលបច្ចុប្បន្ននេះ គេមានចំនួនអ្នកប្រើប្រាស់ប្រចាំខែដល់ទៅ 400 លាននាក់ឯណោះ ដែលចំនួននេះ គឺបានកើនឡើងដល់ទៅជាង 100 លាននាក់ បើប្រៀបជាមួយរបាយការណ៍ ដែលគេបានបង្ហាញ កាលពីចុងឆ្នាំ 2019 កន្លងទៅ។ មិនត្រឹមតែប៉ុណ្ណោះទេ គេក៏បានបង្ហាញទៀត នៅក្នុងរយៈពេលមួយថ្ងៃៗ ចំនួននៃការបង្កើតគណនី Telegram ថ្មី គឺមានដល់ទៅ 1.5 លាននាក់ទៀតផង លើសពីនេះ គេបញ្ជាក់ទៀតថា ចំនួន Sticker នៅក្នុងសេវាកម្មផ្ញើសារនេះ គឺមានចំនួនដល់ទៅ 20,000 រូប នៅក្នុងបញ្ជីរបស់ពួកគេផងដែរ។

គួរបញ្ជាក់ដែរថា Telegram ក៏កំពុងតែមានគម្រោងក្នុងការបង្កើតមុខងារ Call វីដេអូ ដែលមានសុវត្ថិភាពមួយ ដែលត្រូវបានគេហៅថា Secure Video Call ដើម្បីឆ្លើយតបជាមួយកាលៈទេសៈ ក្នុងពេលបច្ចុប្បន្ននេះ ក៏ដូចជាដើម្បីធ្វើការប្រកួតប្រជែងជាមួយកម្មវិធីផ្សេងទៀត ដូចជា Zoom ជាដើម ព្រោះក្នុងពេលសព្វថ្ងៃនេះ Zoom កំពុងតែក្លាយជាសេវាកម្ម Call Video មួយ ដែលទទួលបានប្រជាប្រិយភាពខ្លាំង បើទោះបីជាជួបបញ្ហា ផ្នែកសុវត្ថិភាពមួយចំនួនក៏ដោយ។

LEAVE A REPLY

Please enter your comment!
Please enter your name here