Google កំពុងតែ​សិក្សា​ក្នុងការ​បើក​មុខងារ Live Caption ឲ្យដំណើរ​ការ​បាន​នៅ​ពេល​និយាយ​ទូរសព្ទ

0

យើងគ្រប់គ្នាធ្លាប់បានឃើញហើយ ពីមុខងារមួយដែល Google ចាប់ផ្តើមដាក់បញ្ចូលនៅលើទូរសព្ទឆ្លាត កាលពីក្នុងព្រឹត្តិការណ៍ Google I/O 2019 កន្លងទៅ ពោលគឺមុខងារ Live Caption នេះឯង ដោយវាមានវត្តមានដំបូងនៅលើ Android ជំនាន់ចុងក្រោយនាពេលសព្ទថ្ងៃនេះតែម្ដង។ ចំណែកឯពេលនេះវិញ យើងក៏ទទួលបានដំណឹងថា ក្រុមហ៊ុនខាងលើ មានគម្រោងក្នុងការពង្រីកមុខងារ Live Caption នេះ ឲ្យដំណើរការបានកាន់តែច្រើនជាងមុន នៅលើកម្មវិធីផ្សេងៗ និយាយឲ្យចំទៅ គេបានរកឃើញថា Google កំពុងតែព្យាយាមធ្វើឲ្យមុខងារនេះ ដំណើរការពេលនិយាយទូរសព្ទបានទៀតផង។

ជាការពិតណាស់ នៅក្នុងពេលនេះថ្មីៗនេះ ក្រុមអ្នកអភិវឌ្ឍន៍ឈ្មោះថា XDA Developer បានធ្វើការស្វែងរកឃើញកូដ ដែលគួរឲ្យចាប់អារម្មណ៍មួយនៅលើ Android 11 ជំនាន់ Developer Preview 3 ដែលក្នុងនោះ កូដដែល Google បានសរសេរលើនោះ គឺមានបំណងក្នុងការនាំយកមុខងារ Live Caption ចូលទៅក្នុងកម្មវិធី Phone Call ទៀតផង មានន័យថា កូដនោះវានឹងអនុញ្ញាតឲ្យអ្នក ធ្វើការប្រើប្រាស់មុខងារនេះបាន អំឡុងពេលនិយាយទូរសព្ទផងដែរ។

គួរបញ្ជាក់ដែរថា បើសិនជាមុខងារខាងលើនេះ ត្រូវបានអ្នកបើកប្រើប្រាស់ពេលកំពុង Call ដូច្នេះអ្នកប្រើប្រាស់ម្ខាងទៀត នឹងទទួលបានសម្លេងមួយ ដែលបញ្ជាក់ប្រាប់ថា អ្នកកំពុងតែបើកមុខងារ Live Caption នេះ ដើម្បីធ្វើការនិយាយជាមួយគេ ហើយអ្នកនឹងទទួលបានការបង្ហាញ Caption នៅពេលដែលអ្នកប្រើប្រាស់ម្ខាងទៀតនិយាយមកកាន់អ្នក ដើម្បីជំនួយដល់ការស្ដាប់បានប្រសើរជាងមុន (អ្នកម្ខាងទៀត នឹងទទួលបានសម្លេងបែបនេះ “Hi, the person you’re about to speak with has call captions turned on. They’ll see captions of what you say to help them listen along”)។

LEAVE A REPLY

Please enter your comment!
Please enter your name here