ភ្នំពេញ៖ ក្រុមអ្នកស្រាវជ្រាវរកឃើញទិន្ន័យជាច្រើន ដែលជាព័ត៌មានលំអិតរបស់ប័ណ្ណទូទាត់ជិត ៤០០,០០០សន្លឹក ត្រូវបានដាក់បញ្ចូលក្នុងទីផ្សារងងឹត ដែលគេជឿជាក់ថា ជាកន្លែងលក់កាតអ៊ីនធឺរណិតដ៏ពេញនិយមមួយ កាលពីថ្ងៃទី៩ ខែមេសាកន្លងទៅនេះ។
ទិន្នន័យដែលក្រុមអ្នកស្រាវជ្រាវបានរកឃើញនោះភាគច្រើនជាកំណត់ត្រាទូទាត់ប្រាក់ទាក់ទងរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុនៅប្រទេសកូរ៉េខាងត្បូង ព្រមទាំងមានមួយចំនួននៅសហរដ្ឋអាមេរិកផងដែរ។

ក្រុមស្រាវជ្រាវ Group-IB ប្រាប់ភ្នាក់ងារព័ត៌មានសុវត្ថិភាពថា Joker’s Stash គឺជាផ្សារងងឹតដ៏អាក្រក់ដែលផុសកាតលក់ក្នុងតម្លៃ១៩៨៨៨៣៥ដុល្លារសហរដ្ឋអាមេរិកក្នុងមួយឈុត ហើយកាតមួយសន្លឹកតម្លៃ ៥ដុល្លារ និងប្រកាសថា ទិន្នន័យទាំងនេះមានអត្រាត្រឹមត្រូវប្រមាណ ៣០-៤០% ៕
ប្រភព៖ GBHackers Security









