Apple រក​មិនឃើញ​ភ័ស្តុតាង​នៃ​ការវាយប្រហារ​សំដៅ​ទៅលើ​ភាព​ងាយ​រងគ្រោះ​នៃ​កម្មវិធី​អ៊ី​ម៉ែ​ល​នោះទេ

0
Apple រក​មិនឃើញ​ភ័ស្តុតាង​នៃ​ការវាយប្រហារ​សំដៅ​ទៅលើ​ភាព​ងាយ​រងគ្រោះ​នៃ​កម្មវិធី​អ៊ី​ម៉ែ​ល​នោះទេ

ក្រុមហ៊ុន ZecOps រាយការណ៍​កាលពីថ្មីៗនេះ​ថា ក្រុមហ៊ុន​កំណត់​អត្តសញ្ញាណ​ភាព​ងាយ​រងគ្រោះ​នៅ​ថ្ងៃ zero-day ដែលមាន​នៅក្នុង​កម្មវិធី​អ៊ី​ម៉ែ​ល​របស់​ប្រព័ន្ធ iOS។ ក្រុមហ៊ុន​និយាយថា កំហុស​នោះ​កើតមាន​តាំងពី​មានការ​ចេញផ្សាយ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 6 នៅក្នុង​ឆ្នាំ 2012 ។

ក្រុមហ៊ុន​បន្តថា​អ្នក​វាយប្រហារ​អាច​បំពាន​ភាព​ងាយ​រងគ្រោះ​ដើម្បី​មើល កែប្រែ ឬ​លុប​អ៊ីម៉េល​របស់​ជនរងគ្រោះ។ ក្រុមហ៊ុន ZecOps បញ្ជាក់ថា រួម​ជាមួយនឹង​គុណវិបត្តិ​ផ្សេងទៀត​វា​អាចធ្វើឱ្យ​ក្រុម​ហេ​គ​ឃ័​រ​អាច​ចូល​ប្រើប្រាស់​លើ​ឧបករណ៍​តាមរយៈ​ចន្លោះប្រហោង​អ៊ី​ម៉ែ​ល​នេះ។

ក្រុមហ៊ុន ZecOps បាន​ណែនាំ​ឱ្យ​អ្នកប្រើប្រាស់ iOS 12 គួរតែ​បន្ទាប់​សម័យ​ទៅប្រើ iOS 13 វិញ ព្រោះ​វា​អាច​ចៀស​ផុតពី​ហានិភ័យ​មួយ​នេះ ហើយ​សម្រាប់​អ្នក​ប្រើ iOS 12 ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងការ​ឆែក​អ៊ី​ម៉ែ​ល។

ក្រុមហ៊ុន Apple និយាយថា ក្រុមហ៊ុន​របស់ខ្លួន​វិភាគ​លើ​របាយការណ៍​របស់​ក្រុមហ៊ុន ZecOps និង​កំណត់ថា បញ្ហា​ទាំងនេះ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកប្រើប្រាស់រ​បស់​ក្រុមហ៊ុន Apple ភ្លាមៗទេ ។ ក្រុមហ៊ុន Apple បន្ថែមថា ក្រុម​អ្នកស្រាវជ្រាវ​ពិតជា​កំណត់​នូវ​បញ្ហា​ចំនួន ៣នៅក្នុង​កម្មវិធី​ម៉ែ​ល  ប៉ុន្តែ​បញ្ហា​លើ​កម្មវិធី​ម៉ែ​ល​តែមួយ​មុខ​មិនអាច​ឆ្លងកាត់​ប្រព័ន្ធ​ការពារ​សុវត្ថិភាព iPhone និង iPad នោះទេ។

ក្រុមហ៊ុន Apple ក៏​បន្ថែម​ផងដែរ​ថា ក្រុមហ៊ុន​របស់ខ្លួន​មិន​រកឃើញ​ភ័ស្តុតាង​ណាមួយ​ដែល​អាច​បញ្ជាក់ថា វា​មាន​ភាព​ងាយ​រងគ្រោះ​ត្រូវ​ប្រើប្រាស់​ដើម្បី​ប្រឆាំងនឹង​អតិថិជន​របស់ខ្លួន​នោះទេ។ ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​នេះ​ដោះស្រាយ​កំហុស​នៅក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ iOS 13.4.5 beta រួចទៅហើយ ហើយ​ក្រុមហ៊ុន​គ្រោង​នឹងធ្វើ​ការជួសជុល​ដល់​អ្ន​ក​ប្រើប្រាស់​ទាំងអស់​នៅពេលដែល​ក្រុមហ៊ុន​បញ្ចេញ​នូវ​បច្ចុប្បន្នភាព​សុវត្ថិភាព​បន្ទាប់​របស់ខ្លួន៕

ប្រភពព័ត៌មាន Securityweek ផ្សាយ​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here