កម្មវិធី Microsoft Teams របស់ក្រុមហ៊ុនយក្ស Microsoft រងការវាយប្រហារពីសំណាក់ក្រុមហេគឃ័រ ដោយបានប្រើប្រាស់រូបភាព GIF បន្លំជាមួយនឹងមេរោគ បានធ្វើឱ្យអ្នកប្រើប្រាស់ Microsoft Teams នៅលើកុំព្យូទ័រ និងនៅលើ Web Browser ជួបបញ្ហា។

Microsoft Teams គឺជាវេទិកាទំនាក់ទំនង និងសហការឈានមុខគេដែលមានមុខងារសម្រាប់ធ្វើការងារដូចជា ការជជែកកំសាន្ត ការប្រជុំជាវីដេអូ ការផ្ទុកឯកសារ ការសហការលើឯកសារ និងប្រើបញ្ចូលជាមួយកម្មវិធី។
អ្នកស្រាវជ្រាវមកពី CyberArk បានរកឃើញភាពងាយរងគ្រោះដែលមានសណ្ឋានដូចជាដង្កូវដែលអនុញ្ញាតឱ្យក្រុមហេគឃ័រប្រើឯកសារ GIF ដែលមានគំនិតអាក្រក់ដើម្បីឆែកទិន្នន័យអ្នកប្រើ និងកាន់កាប់បញ្ជីឈ្មោះក្រុមទាំងមូល។
ភាពងាយរងគ្រោះកើតមាននៅក្នុងដំណើរទំនាក់ទំនងសុពលភាពរវាងអតិថិជន និងម៉ាស៊ីនមេ។ យោងតាមប្រភព CyberArk បង្ហាញថា Domains រងដូចខាងក្រោមគឺមានភាពងាយរងគ្រោះដូចជា៖១) aadsync-test.teams.microsoft.com និង ២) data-dev.teams.microsoft.com ៕
ប្រភពព័ត៌មានGbhackers ផ្សាយថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០