ក្រុមហ៊ុន ​Twitter បិទ​សេវា​ផ្ញើ​សារ​នៅ​ប្រទេស​មួយចំនួន

0

ក្រុមហ៊ុន Twitter បានប្រកាស​កាលពីថ្មីៗនេះ​ថា ខ្លួន​បាន​បិទ​ប្រព័ន្ធ​សេវាកម្ម​សារ SMS ដោយសារតែ​មានការ​ព្រួយបារម្ភ​អំពី​បញ្ហា​សុវត្ថិភាព។

ទោះយ៉ាងណា ក្រុមហ៊ុន​បានបញ្ជាក់​ថា អ្នក​ប្រើ Twitter នៅតែ​ផ្ញើ​សារ SMS សំខាន់ៗ ដើម្បី Log ចូលទៅ​កាន់​គណនី​ក្នុងករណី​ចាំបាច់​ណាមួយ ។

អ្នកប្រើប្រាស់​បណ្តាញ​សង្គម Twitter តាម​សារ SMS ត្រូវបាន​ណែនាំ​ឱ្យ​ផ្លាស់ប្តូរ​ទៅប្រើ​ប្រាស់​បណ្តាញ​សង្គម​តាម​ទំរង់​វ៉ិ​ប​សាយ ឬ​កម្មវិធី​លើ​ទូរស័ព្ទ​ចល័ត Twitter ដើម្បី​ទទួលបាន​បទពិសោធន៍​ពេញលេញ​ក្នុងការ​ប្រើប្រាស់​បណ្តាញ​សង្គម Twitter។ សម្រាប់​ពេល​បច្ចុប្បន្ននេះ ក្រុមហ៊ុន Twitterក៏បាន​សំរេចចិត្ត​មិន​ធ្វើការ​បិទមុខ​ងារ​ការ​ផ្ទៀងផ្ទាត់​ពីរ​កត្តា (2FA) និង​ការផ្ទៀងផ្ទាត់​លេខ​សំងាត់​នោះទេ។

គួរ​រំលឹក​ផងដែរ​ថា ពីមុនមក​ក្រុមហ៊ុន Twitter ធ្លាប់​បិទ​ការផ្ញើ​សារ​របស់​អ្នកប្រើប្រាស់​ចាប់ពី​ថ្ងៃទី៤ ខែកញ្ញា ដល់​ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ ដើម្បី​ការពារ​គណនី​ពី​ក្រុម​ហេ​គ​ឃ័​រ ក្រោយពី​គណនី​របស់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ត្រូវបាន​គេ​ហេ​គ៕

ប្រភពព័ត៌មាន Bleeping Computer ផ្សាយ​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here