ហេ​គ​ឃ័​រ​វាយប្រហារ​លើ​កុំព្យូទ័រ​របស់​អ្នក​បង់ពន្ធ​ដោយ​ប្រើ​មេរោគ Netwire RATតាមរយៈ Microsoft Excel 4.0 មាន​មេរោគ

0

នៅ​រដូវ​កាល​បង់ពន្ធ មេរោគ NetWire RAT ថ្មី​កំពុងតែ​រីក​រាលដាល​យ៉ាងខ្លាំង​ដោយ​ប្រើប្រាស់​កម្មវិធី MS Excel 4.0 ដែលមាន​ឈ្មោះថា “ 1040 W2 IRS letter.xls” ដើម្បី​អនុវត្ត

មុខងារ keylogger ដោយ​ចាប់យក​រូបថត​អេក្រង់ និង​អត្តសញ្ញាណប័ណ្ណ​ពី​ម៉ាស៊ីន​អ្នកប្រើប្រាស់។ បញ្ហា​នេះ​រកឃើញ​ដោយ​អ្នកស្រាវជ្រាវ​មកពី​ក្រុមហ៊ុន FortiGuard Labs។

វា​កើតឡើង​តាំងពី​ឆ្នាំ២០១២ មក​ម្លេះ​ជាមួយ​សមត្ថភាព​អាច​ចូល​ប្រើ​ពី​ចម្ងាយ ហើយ​វា​មាន​សមត្ថភាព​កាន់តែ​ប្រសើរ និង​អាច​រកបាន​នៅក្នុង​គេហទំព័រ​ពាណិជ្ជកម្ម​ទីផ្សារងងឹត​ថែមទៀត។ ហេ​គ​ឃ័​រ​ប្រើប្រាស់​វា​ដើម្បី​ធ្វើការ​វាយប្រហារ​លើ​កុំព្យូទ័រ​របស់​អ្នក​បង់ពន្ធ​ជាច្រើន​ផងដែរ។

យុទ្ធនាការ NetWire RATធ្វើការ​វាយប្រហារ​ដើម្បី​ប្រមូល​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​មានដូចជា​ពេលវេលា​ប្រព័ន្ធ​បច្ចុប្បន្ន លេខ​សម្គាល់​ម៉ាស៊ីន  ការចូល​ប្រើប្រាស់​របស់​ជនរងគ្រោះ  ឈ្មោះ​កុំព្យូទ័រ ការថត​យក​អេក្រង់​របស់​ជនរងគ្រោះ​ទៅជា​រូបភាព​ទំរង់ JPEG  និង​ប្រមូល​ព័ត៌មាន​សម្ងាត់​ពី​ជនរងគ្រោះ​ថែមទៀត៕

ប្រភពព័ត៌មាន Gbhacker ផ្សាយ​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here