ក្រុមហ៊ុន​សេវា​ព័ត៌មាន Cognizant រង​ការវាយប្រហារ​ពី​មេរោគ Maze

0

ក្រុមហ៊ុន Cognizant Technology Solutions Corp ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ព័ត៌មានវិទ្យា​ធំជាងគេ​បំផុត​មួយ ដែល​រងគ្រោះ​ពី​ការ​វាយ​បរហារ​របស់​មេរោគ Maze បង្ក​ការរំខាន​ដល់​សេវាកម្ម​អតិថិជន​របស់ខ្លួន។

ក្រុមហ៊ុន​នេះ​មាន​បុគ្គលិក​ច្រើនជាង៣០ ម៉ឺន​នាក់ និង​ផ្តល់​សេវាកម្ម​ព័ត៌មានវិទ្យា​រួមមាន​ឌីជីថល បច្ចេកវិទ្យា ការប្រឹក្សា និង​ប្រតិបត្តិការ​សេវាកម្ម។ ក្រុមហ៊ុន​ចាប់ផ្តើម​ផ្ញើ​អ៊ី​ម៉ែ​ល​ទៅកាន់​អតិថិជន​របស់​ពួកគេ​នៅ​ថ្ងៃ​សុក្រ​ដោយ​បញ្ជាក់ថា ប្រព័ន្ធ​ផ្ទៃក្នុង​របស់​ពួកគេ​រង​ការវាយប្រហារ​ពី​មេរោគ Maze។

មេរោគ​Maze ត្រូវបាន​គេ​សង្កេតឃើញ​ជា​លើកដំបូង​នៅ​ខែឧសភា ឆ្នាំ២០១។ មេរោគ​នេះ​ធ្វើ​ប្រតិបត្តិការ​ដើម្បី​លួច​ឯកសារ​ដែល​មិនបាន​អ៊ិន​គ្រីប​មុនពេល​ដាក់​លេខ​កូដ។បន្ទាប់មក​ដោយ​ប្រើ​ឯកសារ​ដែល​លួចបាន​ធ្វើ​ប្រតិបត្តិការ​គំរាមកំហែង​ដល់​ជនរងគ្រោះ​ដើម្បី​បង់ថ្លៃ​លោះ ឬ​ពួកគេ​នឹង​បញ្ចេញ​ទិន្នន័យ។

មេរោគ Maze បង្កើតឡើង​ដោយ​អ្នក​អភិវឌ្ឍន៍​មាន​ជំនាញ ហើយ​មេរោគ​នោះ​មាន​សមត្ថភាព​បំបាំងកាយ​ជាច្រើន ហើយ​វា​ថែមទាំង​អាច​បង្ក​ការគំរាមកំហែង​យ៉ាងខ្លាំង​ដល់​បុគ្គល និង​សហគ្រាស​ជាច្រើន​ផងដែរ៕

ប្រភពព័ត៌មាន​Gbhackers ផ្សាយ​ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here