មេរោគ​ថ្មី Android Malware អាច​លួច​ព័ត៌មាន​ធនាគារ សារ SMS និង​ការប្រមូល​ទិន្នន័យ​ផ្ទាល់ខ្លួន​អ្នកប្រើប្រាស់

0

ក្រុម​អ្នកស្រាវជ្រាវ​រកឃើញរ​លក​ថ្មី​នៃ​ការវាយប្រហារ​លើ​ប្រព័ន្ធ​ធនាគារ​ពី​មេរោគ Trojan និង​កម្មវិធី​លួច​ព័ត៌មាន​ឈ្មោះថា “EventBot” ដែល​អាច​លួច​យក​ព័ត៌មាន​ធនាគារ​ទិន្នន័យ​ផ្ទាល់ខ្លួន និង​ប្រើប្រាស់​នូវ keystrokes លើ​ឧបករណ៍ Android របស់​ជនរងគ្រោះ។

មេរោគ Malware ប្រើ​លក្ខណៈពិសេស​របស់​ប្រព័ន្ធ​ប្រតិបត្តិការ Android ហើយ​លួច​យក​ទិន្នន័យ​កម្មវិធី​ហិរញ្ញវត្ថុ   សារ SMS និង​អាន​សារ​ចូល​ដើម្បី​អាន​សារ​ដើម្បី​ឆ្លងកាត់​មុខងារ​សុវត្ថិភាព​ 2FA។ EventBot ផ្តោត​សំខាន់​លើ​ជនរងគ្រោះ​ជាច្រើន​រួមមាន​លើ​កម្មវិធី​ហិរញ្ញវត្ថុ​ចំនួន ២០០ប្រភេទផ្សេងៗរួមមាន​ទាំង​សេវាកម្ម​ធនាគារ សេវា​ផ្ទេរប្រាក់ និង​កាបូប​គ្រីប​តូ (cryptocurrency wallets) ថែមទៀត។

ហេ​គ​ឃ័​រ​កំណត់​គោលដៅ​លើ​ប្រទេសមួយ​ចំនួន​ដូចជា​កម្មវិធី​ធនាគារ​នៅក្នុង​ប្រទេស​ជាក់លាក់​ដូចជា​សហរដ្ឋអាមេរិក​និង​នៅ​ប្រទេស​អឺរ៉ុប​មួយចំនួន​រួមមាន​ប្រទេស​អ៊ីតាលី ប្រទេស​អង់គ្លេស  ប្រទេស​អេ​ស្ប៉ា​ញ  ប្រទេស​ស្វី​ស ប្រទេស​បារាំង និង​ប្រទេស​អាឡឺម៉ង់។ មេរោគ​នេះ​គឺជា​ម៉ា​មេរោគ​ថ្មី​សុទ្ធសាធ​ហើយ​អាច​នឹង​ក្លាយជា​មេរោគ​ចល័ត​ដ៏​ធំ​មួយ​នៅ​ឆ្នាំ ២០២។ អ្នកនិពន្ធ​មេរោគ​ក៏បាន​បង្កើត​ប្រភេទ​មេរោគ​ចា​ច្រើន​ប្រភេទ ដែលមាន​លក្ខណៈពិសេស​ជាច្រើន​ជាមួយនឹង​មុខងារទំនើប៕

ប្រភពព័ត៌មាន Gbhackers ផ្សាយ​ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here