សារ​ជូនដំណឹង​ពី Microsoft Teams ក្លែងក្លាយ​មាន​គោលបំណង​លួច​យក​ព័ត៌មាន​របស់​បុគ្គលិក

0

យុទ្ធនា​ការបន្លំ​ថ្មី​មាន​គោលបំណង​លួច​យក​ព័ត៌មាន​លុក​ចូល​របស់​និ​យោ​ជិ​កដោយ​ការ​ក្លែងបន្លំ​តាមរយៈ​សារ​ជូនដំណឹង​របស់​ក្រុមហ៊ុន Microsoft ។ អ្នក​វាយប្រហារ​ប្រើ​អ៊ី​ម៉ែ​ល​ដែលមាន​ល្បិច​ដែលមាន​លក្ខណៈ​មើលទៅ​ដូច​អ៊ី​ម៉ែ​ល​ដែល​ជូនដំណឹង​ដោយ​ស្វ័យប្រវត្តិ​ចេញពី Microsoft Teams។

នៅពេលដែល​អ្នកប្រើប្រាស់​ចុច​នៅក្នុង​សារ​អ៊ី​ម៉ែ​ល​នោះ​វា​នឹង​នាំ​អ្នកប្រើប្រាស់​ទៅកាន់​កន្លែង​ក្លែងក្លាយ ដែល​បាន​ក្លែងបន្លំ​លើ​ទំព័រ​គេហទំព័រ​ពិត​របស់​ក្រុម Microsoft ។  យោងតាម​ការស្រាវជ្រាវ​របស់​ក្រុម​អ្នកស្រាវជ្រាវ​បង្ហាញថា អ៊ី​ម៉ែ​ល​របស់​អ្នក​ផ្ញើ​មាន​ប្រភព​ចេញពី domain ដែល​ចុះឈ្មោះ “sharepointonline-irs.com” ដែល​មិនមាន​ទំនាក់ទំនង​ជាមួយ Microsoft រឺ IRS ទេ។

អ្នកស្រាវជ្រាវ​សង្កេតឃើញ​ការវាយប្រហារ​ពីរបែប​នោះ​ដែល​ព្យាយាម​លួច​យក​ព័ត៌មាន​លុក​ចូល​របស់​និ​យោ​ជិ​ក៖

1)អ៊ីមែល​មាន​តំណ​ភ្ជាប់​ទៅ​ឯកសារ ដែលមាន​រូបភាព​ជំរុញ​ឱ្យ​អ្នកទទួល​ចុច​ចូល​ប្រព័ន្ធ​ជាមួយ​ក្រុម Microsoft។ នៅពេល​ចុច​លើ​រូបភាព​នោះ វា​នឹង​បង្វែរ​ចូលទៅ​កាន់​ទំព័រ Microsoft Office ក្លែងក្លាយ។

2) តំណ Youtube បាន​ប្តូរ​ទិស​ជា​ច្រើនដង ហើយ​ឈានដល់​ទំព័រ​ចុងក្រោយ​ដែល​ក្លែងបន្លំ​ជា​ទំព័រ​លុក​ចូល​របស់ Microsoft៕

ប្រភពព័ត៌មាន Gbhackers ផ្សាយ​ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here