SAP ដោះស្រាយ​បញ្ហា​សន្តិសុខ​ជាមួយ​ផលិតផល Cloud មួយចំនួន និង​ជូនដំណឹង​ដល់​អតិថិជន​ចំនួន៤៤០០០០ នាក់

0

ក្រុមហ៊ុន SAP ប្រកាស​នៅ​ថ្ងៃ​ចន្ទ​ថា ពួកគេ​ត្រូវ​ដោះស្រាយ​បញ្ហា​សន្តិសុខ​ជាមួយ​ផលិតផល​ដែលមាន​មូលដ្ឋាន​លើ Cloud របស់​ពួកគេ។ កំហុស​ដែល​កើត​ឡើងជា​ផ្នែក​មួយ​នៃ​សវនកម្ម​សុវត្ថិភាព​ផ្ទៃក្នុង។

ក្រុមហ៊ុន SAP និយាយថា ផលិតផល​លើ Cloud មួយចំនួន​ពុំមាន​ស្តង់ដារ ឬ​សន្តិសុខ​សុវត្ថិភាព​តាម​បច្ចេកវិទ្យា​ដែល​បាន​ព្រមព្រៀងគ្នា ឬ​តាម​កិច្ចសន្យា ហើយ​ពួកគេ​ក៏​ចាប់ផ្តើម​ជួសជុល​វា។

ផលិតផល​រង​ផលប៉ះពាល់​មាន SAP Success Factors, SAP Concur, SAP / Callidus Cloud, SAP / Callidus Cloud CPQ; SAP C4C / Sales Cloud, SAP Cloud Platform និង SAP Analytics Cloud ។

ក្រុមហ៊ុន SAP បញ្ជាក់ថា ភាព​ងាយ​រងគ្រោះ​មិនមែនជា​ឧប្បត្តិហេតុ​សន្តិសុខ​ទេ ហើយ​ពុំមាន​ទិន្នន័យ​អតិថិជន​ណាមួយ​ត្រូវ​រង​ការសម្របសម្រួល​ដែរ។ ក្រុមហ៊ុន SAP បាន​និយាយថា ពួកគេ​ចាប់ផ្តើម​ដោះស្រាយ​កំហុស​លើ​ផលិតផល​ដែល​រង​ផលប៉ះពាល់​ដើម្បី​ឆ្លើយតប​តាម​ស្តង់ដារ​សុវត្ថិភាព​ព័ត៌មានវិទ្យា​នាពេល​បច្ចុប្បន្ន ហើយ​ការជួសជុល​កំហុស​នឹង​ត្រូវ​បញ្ចប់​យ៉ាងហោចណាស់​នៅ​ត្រីមាស​ទី២ ឆ្នាំ២០២។

ក្រុមហ៊ុន SAP មាន​អតិថិជន​ច្រើនជាង ៧៥, ០០០នាក់​នៅតាម​បណ្តា​ប្រទេស​ចំនួន១២០ប្រទេស និង​មានការ​តំឡើង​ចំនួន ១៤០, ០០០នៅ​ទូទាំង​ពិភពលោក៕

ប្រភពព័ត៌មាន​ Gbhackers ផ្សាយ​ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here