រដ្ឋាភិបាលមានប្រសាសន៍នៅថ្ងៃអង្គារថា ប្រទេសអុីស្លង់រំពឹងថា នឹងចាប់ផ្តើមបន្ធូរបន្ថយលើវិធានការណ៍ការបិទដំណើរទស្សនកិច្ចរបស់ភ្ញៀវទេសចរ ដែលមកពីបរទេសមិនឱ្យលើសពីថ្ងៃទី១៥ ខែមិថុនា។
ភ្នាក់ងារសារព័ត៌មានរាយការណ៍ថា ក្រោមផែនការបន្ថូរបន្ថយ ដែលអាជ្ញាធរកំពុងតែរៀបចំនោះគឺអ្នកធ្វើដំណើរនឹងត្រូវបានផ្តល់នូវជម្រើសរវាងការធ្វើតេស្តមេរោគកូវីដ១៩នៅពេលមកដល់ប្រទេសអុីស្លង់ ឬធ្វើចតាឡីស័ករយៈពេលពីរសប្តាហ៍ជាមុនសិន។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក Thordis Kolbrun Reykfjord Gylfadottir មានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យុទ្ធសាស្ត្រនៃការធ្វើតេស្តិ៍ទ្រង់ទ្រាយធំ ការតាមដាន និងធ្វើចតាឡីស័ករបស់ប្រទេសអុីស្លង់បានបង្ហាញថា មានប្រសិទ្ធិភាពរហូតមកដល់ពេលនេះ” ។
ប្រទេសអុីស្លង់រាយការណ៍ពីករណីឆ្លងមេរោគកូវីដ១៩ថ្មីចំនួន៣ករណីនៅខែឧសភា៕
ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០