ទីក្រុង Hasaka៖ ប្រជាជនជាច្រើនគ្រួសារក្នុងភូមិនៅតំបន់ Tal Tamir ក្នុងទីក្រុង Hasaka បានស្ទាក់ឃាត់ក្បួនរថយន្តកងកម្លាំងយោធាសហរដ្ឋអាមេរិក និងបានបង្ខំឱ្យក្បួននោះវិលត្រលប់ថយក្រោយវិញ។
ប្រភពព័ត៌មានពីជនស៊ីវិលនៅក្នុងទីក្រុង Hasaka បានប្រាប់អ្នកយកព័ត៌មានថា ពលរដ្ឋក្នុងភូមិ Dashisha និងភូមិ Ciraira នៅភាគខាងលិចតំបន់ Tal Tamir បានស្ទាក់ឃាត់ក្បួននៅថ្ងៃអង្គារដោយក្បួននោះជាក្បួនរថយន្តដឹកកងកម្លាំងកាន់កាប់របស់សហរដ្ឋអាមេរិក ហើយ ក្រោយមកទៀត ប្រជាជនទាំងនោះបានរារាំងក្បួនមិនឱ្យឆ្លងកាត់ និងបង្ខំឱ្យក្បួនរថយន្តវិលត្រឡប់ទៅវិញ ដោយស្រែកពាក្យស្លោកពីការថ្កោលទោស និងការបដិសេធចំពោះវត្តមានកាន់កាប់របស់កម្លាំងសហរដ្ឋអាមេរិកនៅក្នុងតំបន់របស់ពួកគេ។
ប្រភពបន្ថែមទៀតថា រថយន្តដឹកកម្លាំងកាន់កាប់បានត្រលប់ក្បួនថយក្រោយ និងវិលត្រឡប់ទៅមូលដ្ឋានខុសច្បាប់របស់ពួកគេនៅក្នុងតំបន់នោះ៕
ប្រភពព័ត៌មានSANA ផ្សាយថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០