ក្រសួងសុខាភិបាលនិយាយនៅថ្ងៃពុធថា អ្នកឆ្លងជំងឺសរុបចំនួន ៣៣១៨៦នាក់ដែលបានធ្វើតេស្តិ៍វិជ្ជមានចំពោះជំងឺកូវីដ១៩ ស្លាប់នៅក្នុងចក្រភពអង់គ្លេស ដោយការស្លាប់កើនឡើងចំនួន ៤៩៤នាក់ក្នុងរយៈពេល ២៤ម៉ោង។
តួលេខទាំងនេះឆ្លុះបញ្ចាំងពីស្ថានភាពនៅម៉ោង ៥ល្ងាច (១៦០០ GMT)នៅថ្ងៃទី១២ ខែឧសភា។ បន្ថែមពីលើចំនួនអ្នកស្លាប់ ករណីសង្ស័យអ្នកឆ្លងជំងឺក្នុងចក្រភពអង់គ្លេសមានចំនួនច្រើនជាង ៤ម៉ឺននាក់។
នាយករដ្ឋមន្ត្រីលោក Boris Johnson មានប្រសាសន៍នៅថ្ងៃពុធថា ការកើនឡើងនៃអត្រាឆ្លងមេរោគកូវីដ១៩ នៅក្នុងប្រទេសដទៃទៀត ក្រោយពីប្រទេសទាំងនោះបានបន្ធូរបន្ថយវិធានការណ៍មួយចំនួនដើម្បីដោះស្រាយបញ្ហាពីការផ្ទុះឡើងនៃជំងឺនេះគឺជាការព្រមានមួយដល់ចក្រភពអង់គ្លេសមិនឱ្យធ្វើសកម្មភាពបន្ធូរបន្ថយលឿនពេក។
លោកនាយករដ្ឋមន្ត្រីប្រាប់សភាថា៖ “គួរអោយកត់សំគាល់ថា នៅប្រទេសមួយចំនួនដែលបានបន្ថូរបន្ថយការរឹតត្បិតនោះ នឹងមានសញ្ញាអក្សរ R (កើនឡើងបន្ថែមទៀត)ចំនួនឆ្លងនឹងកើនឡើងជាថ្មីម្តងទៀត ហើយនោះគឺជាការព្រមានយ៉ាងច្បាស់ដល់ពួកយើងថាកុំឲ្យដំណើរការលឿនពេក ឬដោយមិនមានការប្រុងប្រយ័ត្ន”៕
ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០