ប្រធានបុគ្គលិករបស់លោកនាយករដ្ឋមន្ត្រី Viktor Orban មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលប្រទេសហុងគ្រីអាចនឹងបញ្ចប់អំណាចបន្ទាន់នៅចុងខែមិថុនាដោយអំណាចនោះទទួលបានដើម្បីប្រឆាំងនឹងជំងឺឆ្លងរាតត្បាតកូវីដ១។ លោក Gergely Gulyas បន្តថា ការបញ្ចប់នេះអាស្រ័យលើស្ថានការណ៍វិវត្តនៃជំងឺ។
មន្ត្រីរូបនោះប្រាប់សន្និសីទសារព័ត៌មានតាមប្រព័ន្ធអ៊ីនធឺរណិតថា រដ្ឋាភិបាលកំពុងធ្វើការពិចារណាលើការបន្ធូរបន្ថយការរឹតត្បិតនៅក្នុងទីក្រុង Budapest នៅសប្តាហ៍ក្រោយដោយសារតែចំនួនឆ្លងមានការថយចុះ។
វិធានការណ៍បន្ធូរបន្ថយនឹងចូលជាធរមានចាប់ពីថ្ងៃច័ន្ទ ក្រោយពីមានកិច្ចពិភាក្សាជាមួយអភិបាលក្រុង Budapest។ ភ្នាក់ងារសារព័ត៌មានដកស្រង់សម្តីរបស់លោក Gulyas ដែលនិយាយថា សណ្ឋាគារនៅក្រៅរដ្ឋធានីនឹងទទួលបានការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនៅសប្តាហ៍ក្រោយ៕
ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០









