ប្រទេស​អៀរ​ឡង់​ត្រូវការ​រយៈពេល​ច្រើន​ខែ​ដើម្បី​បើក​ឱ្យមាន​ការធ្វើដំណើរ​ប្រក្រតី​ក្នុង​សហគមន៍​អ៊ឺរ៉ុប

0

នាយករដ្ឋមន្ត្រី​ប្រទេស​អៀរ​ឡង់​លោក Leo Varadkar មានប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថាប្រទេស​អៀរ​ឡង់​អាច​នឹង​ត្រូវការ​រយៈពេល​ជាច្រើន​ខែ មិនមែន​តែ​រយៈពេល​ប៉ុន្មាន​សប្តាហ៍ មុនពេល​ធ្វើការ​អនុវត្ត​ដកចេញ​នូវ​វិធានការណ៍​រឹតបន្តឹង​លើ​ការទប់ស្កាត់​ជំងឺ​កូ​វីដ១៩និង​ការបើក​ឱ្យមាន​ការធ្វើដំណើរ​ជា​ប្រក្រតី​ឡើងវិញ​នៅ​សហគមន៍​អ៊ឺរ៉ុប។

ប្រទេស​អៀរ​ឡង់​គឺជា​ផ្នែក​មួយ​នៃ​ការធ្វើដំណើរ​ក្នុង​តំបន់​ទេសចរណ៍​ទូទៅ​ជាមួយ​ចក្រភព​អង់គ្លេស​ក៏ប៉ុន្តែ​ប្រទេស​នេះ​មិនមែនជា​ប្រទេស​សមាជិក​ក្នុង​តំបន់​ធ្វើដំណើរ​ដោយ​ឥតគិតថ្លៃ Schengen របស់​សហភាព​អឺរ៉ុប​នោះទេ។ លោក Varadkar ប្រាប់​សភា​ថា ប្រទេសអៀរ​ឡង់​កំពុងតែធ្វើការ​ពិចារណា​ពង្រឹង​លើ​ការបំពេញ​សេចក្តីត្រូវការ​សុខភាព​សាធារណៈ​ដល់​ភ្ញៀវទេសចរ​មកពី​បរទេស៕

ប្រភពព័ត៌មាន RT ផ្សាយ​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here