ភេរ​វករ ៣នាក់​សារភាពថា បានរៀបចំ​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​កងកំលាំងអាមេរិក​នៅ​មូលដ្ឋាន al-Tanf

0

ទីក្រុង​ដា​ម៉ាស៖ តាមរយៈ​ប្រតិបត្តិការ​សន្តិសុខ​មួយ​ដំណើរការ​ដោយមាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ពលរដ្ឋ​ស៊ី​រី​នៅ​ឆ្នេរ al-Badyah បានធ្វើការ​វាយឆ្មក់​បង្ក្រាប​ក្រុម​ភេរវ​ករ​មួយក្រុម​មកពី​ក្រុម​ភេរ​វករ Daesh ដែលមាន​សមាជិក​ចំនួន៦នាក់។

ប្រតិបត្តិការ​សន្តិសុខ​បានបញ្ចប់​ដោយ​សម្លាប់​សមាជិក​ភេរវ​ករ​ចំនួន៣នាក់ និង​ចាប់ខ្លួន​សមាជិក​ចំនួន៣នាក់​ផ្សេងទៀត។ ឈ្មោះ​របស់​ពួកគេ​គឺ Salah Jaber al-Zaher ដែល​គេ​ស្គាល់​ថា​ជា Abu Abd al-Rahman al-Salafi និង Ali Salim Yahya ដែល​គេ​ស្គាល់​ថា​ជា Abu al-Bara’a al-Homsi និង Amer Abd al-ghafar Nemah ដែល​គេ​ស្គាល់​ថា​ជា Abu Sawan ។

នៅ​កម្មវិធី​លើ​កញ្ចក់​ទូរទស្សន៍​ស៊ី​រី​ចាក់ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ភេរវ​ករទាំង៣នាក់​បាន​សារភាពថា ពួកគេ​ពិតជា​បាន​អនុវត្ត​ប្រតិបត្តិការ​ភេរវកម្មផ្សេងៗគ្នា​ដោយ​ផ្តោតលើ​ការធ្វើ អំពើរ​ឃាតកម្ម ការសម្លាប់ ការចាប់​ពង្រត់ សកម្មភាព​នៃ​ការបំផ្លិចបំផ្លាញ និង​ការបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ និង​ឯកជន។ ពួកគេ​បាន​សារភាពថា ប្រតិបត្តិការ​មួយចំនួន​ធ្វើឡើង​ដោយមាន​ការសម្របសម្រួល​រវាង​មេដឹកនាំ​ភេរ​វករ Daesh និង​កងកំលាំង​សហរដ្ឋ    អាមេរិក​ដែល​ឈរជើង​ក្នុង​តំបន់ al-Tanf នៅតាម​ព្រំដែន​ស៊ី​រី និង​ប្រទេស​ហ្ស៊​កដា​នី៕

ប្រភពព័ត៌មាន ​RT ផ្សាយ​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here