ប្រទេស​អ៊ីតាលី​នឹង​ដក​ការ​រឹតត្បិត​ការធ្វើដំណើរ​ក្នុងស្រុក និង​អន្តរជាតិ​នៅក្នុង​ខែមិថុនា

0

នាយករដ្ឋមន្ត្រី​លោក Giuseppe Conte ប្រកាស​កាលពី​ថ្ងៃ​សៅរ៍​ថា​ប្រទេស​អ៊ីតាលី​នឹង​អនុញ្ញាតឱ្យ​មានការ​ធ្វើដំណើ​រ​អន្តរជាតិ​ក៏ដូចជា​ការឆ្លងកាត់រ​វាង​តំបន់​របស់​ប្រទេស​ចាប់ពី​ថ្ងៃទី ៣ ខែមិថុនា។

ទោះយ៉ាងណា​ក៏ដោយ អាជ្ញាធរ​មិនបាន​បដិសេធ​ចំពោះ​ការទប់ស្កាត់​ការធ្វើដំណើរ​ម្តងទៀត​នៅក្នុង​តំបន់​មួយចំនួន​ទេ ប៉ុន្តែ​វា​មានតែ​ក្នុងករណី​ដែលមាន​ការកើនឡើង​នូវ​ការឆ្លង​ថ្មី​ប៉ុណ្ណោះ។

រដ្ឋ​អ៊ឺរ៉ុប​ដែលជា​ប្រទេសមួយ​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​ដោយ​ការឆ្លង​រាតត្បាត​វីរុស​នេះ​ចាប់ផ្តើម​បន្ធូរបន្ថយ​ការ​រឹតត្បិត​ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​បញ្ឈប់​ការរីក​រាលដាល​នៃ​ជំងឺ​បន្ទាប់ពី​មានការ​ថយចុះ​ជា​លំដាប់​នៃ​ចំនួន​ករណី​ថ្មី​នាពេលថ្មីៗនេះ។

រោងចក្រ​និង​ឧទ្យាន​បើក​ដំណើរការ​នៅ​ដើមខែ​ឧសភា​ខណៈ​ហាង​និង​ភោជនីយដ្ឋាន​គ្រោង​នឹង​ដំណើរការ​ឡើងវិញ​នៅ​ថ្ងៃ​ច័ន្ទ។ ប្រទេស​អ៊ីតាលី​មានការ​ឆ្លង​ជាង ២២៣, ៨៨៥ នាក់​សម្រាប់​មេរោគ​កូ​វីដ ១៩ ដែល​បណ្តាលឱ្យមាន​មនុស្ស ៣១,៦១០ នាក់​ស្លាប់ នេះ​បើ​យោងតាម​ការកត់ត្រា​សរុប​ដែល​ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ​ច​ន​ហប​គី​នស៍៕

ប្រភព RT ចុះផ្សាយ​ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here