ប្រទេស​ថៃ​បើក​ដំណើរការ​អាជីវកម្ម និង​ផ្សារ​ទំនើប​ជាច្រើន​កន្លែង​បន្ថែមទៀត​ចាប់ពី​ថ្ងៃអាទិត្យ​នេះ

0

យោងតាម​រដ្ឋាភិបាល​បានឱ្យដឹងថា ប្រទេស​ថៃ​នឹង​អនុញ្ញាតឱ្យ​ហាង​លក់ទំនិញ ផ្សារ​ទំនើប និង​អាជីវកម្ម​ផ្សេងទៀត​បើក​ដំណើរការ​ឡើងវិញ​ពីថ្ងៃ​អាទិត្យ​នេះ​ដោយសារ​ករណី​ការឆ្លង​កូ​រ៉ូ​ណា​វីរុស​ថ្មី​នេះ​កំពុង​ថយចុះ។ ហាង​លក់​គ្រឿង​អេឡិចត្រូនិក គ្រឿង​សង្ហា​រឹម និង​សម្ភារៈ​ការិយាល័យ​នឹង​ស្ថិត​ក្នុងចំណោម​អាជីវកម្ម​ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​ដំណើរការ​ឡើងវិញ​ផងដែរ។

ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​និយាយថា​ប្រទេស​នេះ​រាយការណ៍​ពី​ករណី​ឆ្លង​មេរោគ​កូ​វីដ ១៩ ថ្មី​ចំនួន ៧ កាលពី​ថ្ងៃ​សុក្រ​ដែល​ទាំងអស់​ត្រូវបាន​នាំចូល​ពី​បរទេស​ខណៈ​ចំនួន​អ្នកស្លាប់​នៅតែ​មិន​ផ្លាស់ប្តូរ​នៅត្រឹមតែ ៥៦ នាក់​នោះ។ អាជីវកម្ម​ផ្សេងទៀត​ត្រូវបាន​អនុញ្ញាតឱ្យ​ដំណើរការ​ឡើងវិញ​ចាប់ពី​ថ្ងៃអាទិត្យ​រួមមាន​ហាង​ធ្វើ​ក្រចក គ្រឿងសំអាង និង​ហាង​លក់​សំលៀកបំពាក់ បន្ទប់​ប្រជុំ សណ្ឋាគារ និង​មជ្ឈមណ្ឌល​សន្និបាត។ បណ្ណាល័យ សាល​វិចិត្រ និង​សារមន្ទីរ​ក៏ត្រូវ​បានកំណត់​បើក​ឡើងវិញ​ជាថ្មី​ផងដែរ។

បម្រាម​គោចរ​ពេលយប់​នឹងត្រូវ​បង្រួម​ខ្លី​ជាង​មុន​មួយ​ម៉ោង​ចាប់ពី​ម៉ោង ១១ យប់​ដល់​ម៉ោង ៤ ព្រឹក​ដែល​កាលពីមុន​គឺ​ម៉ោង ១០ យប់​ដល់ ៤ ព្រឹក។ ប្រទេស​ថៃ​បាន​បន្ធូរបន្ថយ​ការ​រឹតត្បិត​មួយចំនួន​កាលពី​ថ្ងៃទី ៣ ឧសភា​ដែល​អនុញ្ញាតឱ្យ​អាជីវកម្ម​ចំនួន ៦ ប្រភេទ​បើក​ដំណើរការ​ឡើងវិញ​រួមមាន​ផ្សារ ហាង​កាត់សក់ និង​អ្នកថែរក្សា​សត្វ​ចិញ្ចឹម​ជាដើម៕

ប្រភព RT ចុះផ្សាយ​ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here