ហាងកាហ្វេ ភោជនីយដ្ឋាន និងបារនានាក្នុងរដ្ឋដែលមានប្រជាជនច្រើនបំផុតក្នុងប្រទេសអូស្ត្រាលីបានបើកដំណើរការវិញហើយនៅចុងសប្ដាហ៍នេះ បន្ទាប់ពីមានការបិទរយៈពេល ២ ខែក្រោមវិធាននៃការបិទប្រទេសដោយសារតែមេរោគកូរ៉ូណាវីរុសនេះ។
ការបន្ធូរបន្ថយវិធានការណ៍ដាច់ដោយឡែកនៅរដ្ឋញូវសៅវែលធ្វើឡើងមួយថ្ងៃបន្ទាប់ពីការិយាល័យស្ថិតិជាតិរាយការណ៍ពីការបាត់បង់ការងារខ្ពស់មិនធ្លាប់មានពីមុនមកហើយនាយករដ្ឋមន្ត្រី Scott Morrison ព្រមានថាវានឹងមានបញ្ហាកាន់តែធ្ងន់ធ្ងរថែមទៀត។
នាយករដ្ឋមន្ត្រីនៅរដ្ឋ NSW លោក Gladys Berejiklian បានក្រើនរំលឹកដល់ប្រជាជនអោយមានការប្រុងប្រយ័ត្ននិងរក្សាការឃ្លាតឆ្ងាយពីសង្គម។ ភោជនីយដ្ឋាន អាងហែលទឹកសាធារណៈ និងអាជីវកម្មផ្សេងទៀតត្រូវបានអនុញ្ញាតឱ្យបើកជាថ្មីម្តងទៀតដែលពួកគេកំណត់អតិថិជនត្រឹម ១០ នាក់ក្នុងមួយដង។
នៅដែនដីភាគខាងជើងដែលមានករណីករណីជំងឺឆ្លងកូរ៉ូណាវីរុសមានចំនួនទាប ហើយមិនមានអ្នកស្លាប់នោះ ហាងស្រាកំពុងបើកដោយគ្មានការរឹតត្បិតនោះទេ។ វាមិនមានដែនកំណត់លើការជួបជុំជាសាធារណៈឬការមកលេងកម្សាន្តផ្ទះនោះទេ។ Victoria ដែលជារដ្ឋមានប្រជាជនច្រើនជាងគេលំដាប់ទី ២ បច្ចុប្បន្នកំពុងរក្សានូវវិធានការណ៍បិទប្រទេសនៅឡើយ៕
ប្រភព RT ចុះផ្សាយថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២០









