ប្រទេស​ក្នុង​តំបន់​បាល់​ទិ​ក បើក​ព្រំដែន​ដល់​ពលរដ្ឋ​របស់​ពួកគេ

0

ប្រទេស​ឡា​ត​វី លី​ទុយ​អា​នី និង​អេ​ស្តូ​នី បាន​បើក​ព្រំដែន​រួម​របស់​ពួកគេ​នៅ​ពាក់កណ្តាល​អធ្រាត្រ​ដោយ​បង្កើតជា“ ពពុះ​ធ្វើដំណើរ” ដំបូងបង្អស់​នៅក្នុង​សហភាព​អឺរ៉ុប។

ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​និយាយថា​ឆ្មាំ​ព្រំដែន​ប្រទេស​អេ​ស្តូ​នី​ដកចេញ​នូវ​ផ្លាកសញ្ញា​ទាំងអស់​ដែល​បញ្ជា​ឱ្យ​យានយន្ត​ឈប់​នៅ​ព្រំដែន និង​អង្គុយ​ជុំគ្នា​នៅតាម​ដងផ្លូវ​សម្រាប់​ការ​ញ៉ាំ​នំ​ខេ​ក និង​កាហ្វេ។

ប្រជាជន​នៃ​ប្រទេស​បាល់​ទិ​ក​ទាំងបី​នេះ​ឥឡូវ​មាន​សេរីភាព​ក្នុងការ​ធ្វើដំណើរ​ក្នុង​តំបន់។ សម្រាប់​អ្នកណាម្នាក់​ដែល​ចូល​មកពី​ខាងក្រៅ​នឹងត្រូវ​ដាក់​អោយនៅ​ដាច់ដោយឡែក​ក្នុង​រយៈពេល ១៤ ថ្ងៃ។

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​លី​ទុយ​អា​នី​លោក ​Saulius Skvernelis និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “ពពុះ​ធ្វើដំណើរ​បាល់​ទិ​ក​នេះ​គឺជា​ឱកាស​សម្រាប់​អាជីវកម្ម​បើក​ដំណើរការ​ឡើងវិញ​ហើយ​ជា​ក្តីសង្ឃឹម​ដ៏​ភ្លឺស្វាង​សម្រាប់​ប្រជាជន​ដែល​បញ្ជាក់ថា​ជីវិត​កំពុង​វិលត្រឡប់​មករ​ក​ភាពប្រក្រតី​វិញ” ។

ការសម្រេចចិត្ត​នេះ​ត្រូវបាន​ធ្វើឡើង​នៅពេលដែល​នាយក​ប្រតិបត្តិ​សហភាព​អ៊ឺរ៉ុប​ស្វែងរក​ការទាក់ទាញ​ប្រទេស​ជា​សមាជិក​ទាំង ២៧ ដើម្បី​បើក​ព្រំដែន​ផ្ទៃក្នុង​ឡើងវិញ និង​ចាប់ផ្តើម​ការធ្វើ​ដំណើរកា​ន់​តែ​ទូលំទូលាយ​ទោះបី​ជាមាន​វិធានការ​សុវត្ថិភាព​ជាច្រើន​ត្រូវបាន​កំណត់​ក៏ដោយ៕

ប្រភព RT ចុះផ្សាយ​ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here