ការវាយប្រហារ​ចាក់​សម្លាប់​នៅ​ហាង​ម៉ាស្សា​ត្រូវបាន​ចាត់ទុកជា​សកម្ម​ភាព​ភេរវកម្ម

0

ការវាយប្រហារ​ចាក់​សម្លាប់​នៅ​ហាង​ម៉ាស្សា Crown Spa ក្នុង​ទីក្រុង Toronto នៅ​ខែកុម្ភៈ បានសម្លាប់​ស្ត្រី​ម្នាក់ និង​បណ្តាលឱ្យ​មនុស្ស​ម្នាក់ទៀត​រងរបួស។ ហេតុការណ៍​វាយប្រហារ​នោះ​ត្រូវគេ​ចាត់ទុកជា​ការវាយប្រហា​រ​ភេរវកម្ម និង​ជា​សកម្មភាព​ដែល​ទទួល​បានការ​បំផុសគំនិត​ពី​មនោគមវិជ្ជា​មិន​ត្រឹមត្រូវ។

ប៉ូលិស​កាណាដា​បង្ហាញ​ភស្តុតាង​ថ្មី ដោយ​បន្ថែម​ការចោទប្រកាន់​លើ​ករណី​ឃាតកម្មមកជា​សកម្មភាព​ភេរវកម្ម​នៅ​ថ្ងៃ​អង្គារ។ ជនសង្ស័យ​មាន​អាយុ១៧ឆ្នាំ​នៅជាប់​ឃុំខ្លួន​ខណៈដែល​គាត់​នៅ​ជា​អនីតិជន​កំពុង​ប្រឈមមុខ​នឹង​បទ​ឃាតកម្ម និង​ប៉ុនប៉ង​ធ្វើឃាត៕

 ប្រភពព័ត៌មាន RT ផ្សាយ​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here