ប្រទេសនូវែលសេឡង់មានករណីឆ្លងជំងឺច្រើនជាងចំនួន១៥០០នាក់និងមានអ្នកស្លាប់ចំនួន២១នាក់។ការបិទដំណើរទូទាំងប្រទេសមានរយៈពេលច្រើនជាងមួយខែមកហើយ។
ប្រទេសនូវែលសេឡង់រាយការណ៍ថា ពុំមានករណីឆ្លងវីរុសថ្មីសម្រាប់ថ្ងៃទីពីរ នៅថ្ងៃអង្គារនេះ ហើយអាជ្ញាធរនិយាយថា វាឆាប់ពេកក្នុងការពិភាក្សាអំពីការផ្លាស់ប្តូរប្រទេសទៅកម្រិតមួយចេញពីកម្រិតនៃការប្រុងប្រយ័ត្ន។
ប្រទេសនៅតំបន់ប៉ាស៊ីហ្វិកដែលមានប្រជាជានច្រើនជាងចំនួន៥លាននាក់បានផ្លាស់ប្តូរទៅកម្រិតទី២ នៅសប្តាហ៍មុនដោយអនុញ្ញាតឱ្យហាងកាហ្វេ និងភោជនីយដ្ឋាននានាបើកដំណើរការឡើងវិញ ក្រោមច្បាប់រក្សាគម្លាតឆ្ងាយពីសង្គម៕
ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០









