ភ្នាក់ងារសារព័ត៌មាន Anadolu គ្រប់គ្រងដោយរដ្ឋបានចុះផ្សាយថា ទីក្រុងអង់ការ៉ានឹងលុបបំបាត់ការរឹតបន្តឹងចតាឡីស័ក (ត្រូតពិនិត្យជំងឺឆ្លង) រយៈពេល ១៤ថ្ងៃសម្រាប់ពលរដ្ឋដែលវិលត្រលប់មកពីបរទេស ដោយប្រទេសតួកគីចាប់ផ្តើមបន្ធូរបន្ថយលើវិធានការណ៍រឹតបន្តឹងទប់ស្កាត់ការឆ្លងវីរុសថ្មី។
ពលរដ្ឋទួរគីដែលវិលត្រលប់មកពីបរទេសត្រូវធ្វើចតាឡីស័ករយៈពេល១៤ថ្ងៃ ក្នុងអន្តេវាសិកដ្ឋាននិស្សិត ដោយពួកគេទទួលបានការតាមដានរោគសញ្ញាមេរោគកូវីដ១៩ ។
ភ្នាក់ងារព័ត៌មានរាយការណ៍ថា “ប្រជាជនដែលធ្វើដំណើរវិលត្រលប់មកដល់ក្នុងប្រទេសនឹងឆ្លងកាត់ការត្រួតពិនិត្យសុខភាព និងត្រូវបានតាមដានអាការៈរយៈពេល ១៤ថ្ងៃនៅផ្ទះរបស់ពួកគេ” ៕
ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០









