ប្រធានាធិបតី​អ៊ីរ៉ាក់ និង​អ៊ីរ៉ង់​ពិភាក្សា​ពី​ចំណង​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ

0

នៅក្នុង​ការនិយាយ​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ាក់​លោក​ Barham Salih ដែល​ត្រូវបាន​ផ្តួចផ្តើមឡើង​កាលពី​ថ្ងៃ​ច័ន្ទ​ដោយ​ប្រធានាធិបតី​អ៊ីរ៉ង់​លោក​ Hassan Rouhani បាន​អបអរសាទរ​ចំពោះ​ប្រធានាធិបតី​អ៊ីរ៉ាក់​ដែល​បាន​បង្កើត​រដ្ឋាភិបាល​ថ្មី។

លោក ​Rouhani បានស្នើ​ដល់​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ​ផ្តល់​អំណោយ និង​ពរជ័យ​ដល់​ប្រជាជន​អ៊ីរ៉ាក់។ ចំ​ណែ​ឯកឧត្តម​ប្រធានាធិបតី​អ៊ីរ៉ាក់​ក៏បាន​ថ្លែងអំណរគុណ​ដល់​សមភា​គី​អ៊ីរ៉ង់​ចំពោះ​គំនិត​ផ្តួចផ្តើម​ដ៏​ថ្លៃថ្នូ​នេះ​ដែល​ឆ្លុះបញ្ចាំង​ពី​ជម្រៅ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ជា​មិត្ត​ទាំងពីរ​ដោយ​ជូនពរ​ប្រជាជន​អ៊ីរ៉ង់​ទទួលបាន​នូវ​សេចក្តីប្រាថ្នា​ទាំងអស់​សម្រាប់​វឌ្ឍនភាព និង​វិបុលភាព។

នៅក្នុង​ជំនួប​នេះ​លោក​ Rouhani បាន​អញ្ជើញលោក ​Salih ទៅ​ទស្សនា​ប្រទេស​អ៊ីរ៉ង់ ហើយ​លោក​ Salih ក៏បាន​សន្យា​ទទួលយក​ការអញ្ជើញ​នេះ​ឱ្យទាន់​ពេលវេលា។

គួរឱ្យ​កត់សម្គាល់ថា​កិច្ចពិភាក្សា​នេះ​លោក​ប្រធានាធិបតី​ទាំងពីរ​បាន​ពិភាក្សា​ពី​វិធី​នៃ​ការពង្រឹង​ទំនាក់ទំនង​រដ្ឋធានី​បា​កដាដ និង​ទីក្រុង​តេ​ហេ​រ៉ង់ និង​ការអភិវឌ្ឍ​កិច្ចសហប្រតិបត្តិការ​ទៅវិញទៅមក​ដើម្បី​បម្រើ​ផលប្រយោជន៍​ដល់​ប្រជាជន​ជិតខាង​ទាំងពីរ៕

ប្រភពព័ត៌មាន​ពី baghdadpost ចេញផ្សាយ​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here