ទីក្រុង Hasaka៖ នៅថ្ងៃព្រហស្បតិ៍កងកំលាំងសហរដ្ឋអាមេរិកនាំយកក្បួនរថយន្តផ្ទុកទៅដោយសម្ភារៈ និងអាវុធចាកចេញពីប្រទេសអ៊ីរ៉ាក់ឆ្លងកាត់ច្រក al-Walid ដោយខុសច្បាប់ ទៅកាន់ទឹកដីប្រទេសស៊ីរ៉ី។ នេះជាការបំពានច្បាប់អន្តរជាតិ។
ប្រភពព័ត៌មានពីជនស៊ីវិលនៅតំបន់ជនបទ Al-Yarubiya ប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Hasaka ថា កំលាំងកាន់កាប់របស់សហរដ្ឋអាមេរិកបានដឹកនាំយកក្បួនរថយន្ដចំនួន៤០គ្រឿងដែលផ្ទុកទៅដោយឧបករណ៍ អាវុធ និងរថយន្តពាសដែកចំនួន៩គ្រឿងប្រភេទ Hammer និងរថយន្តចំនួន៤គ្រឿងផ្ទុកដោយសម្ភារៈជាឈុតដោយមានការអមដំណើរពី រថយន្តរបស់កងជីវពល QSD ។
ប្រភពបានបន្ថែមទៀតថា ក្បួនរថយន្តធ្វើដំណើរឆ្ពោះទៅមូលដ្ឋានខុសច្បាប់របស់សហរដ្ឋដែលមានទីតាំងក្នុងក្រុង Shaddadi នៅភាគខាងជើងទីក្រុង Hasaka៕
ប្រភពព័ត៌មាន SANA ផ្សាយថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០









