ក្រុមគ្រួសារ​របស់លោក Khashoggi ប្រកាស​លើកទោស​ដល់​ឃាតករ

0

ក្រុមគ្រួសារ​អ្នកការ​សែត​លោក Jamal Khashoggi បានប្រកាស​លើកទោស​ដល់​ឃាតករ ដោយ​ប​ន្ថូ​រ​បន្ថយ​ស្ថានភាព​ទំងន់​ដល់​ទោស​ឱ្យ​ឃាតករ ដែល​ឃាតករ​ទាំងនោះ​ប្រឈមមុខ​នឹង​ការកាត់ទោស​ប្រហារជីវិត​នៅក្នុង​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត ខណៈដែល​ជនជាតិ​ម៉ូ​ស្លី​ម​ត្រៀមលក្ខណៈ​ដើម្បី​អបអរសាទរ​ការចេញ​ខែ​នៅ​ចុងបញ្ចប់​នៃ​បុណ្យ​រ៉ា​ម៉ា​ដាន (Ramadan)។

កូនប្រុស​ម្នាក់​ក្នុងចំណោម​កូនប្រុស​ចំនួន​ពីរ​នាក់​របស់​កាសែត Washington Post គឺ​លោក Salah Khashoggi បានប្រកាស​លើកលែងទោស​ដល់​ឃាតករ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម Twitter នៅ​ថ្ងៃ​ព្រហស្បតិ៍។ បុរស​ចំនួន ០៥នាក់​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ក្នុងករណី​ឃាតកម្ម​នៅ​ឆ្នាំមុន​នៅក្នុង​តុលាការ​អា​រ៉ា​ប៊ី​សា​អូឌីត ចំណែកឯ​បុរស​ចំនួន០៣នាក់​ផ្សេងទៀត​ត្រូវ​តុលាការ​រ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ២៤ឆ្នាំ​ដោយសារ​ពួកគេ​មាន​ពាក់ព័ន្ធ​នៅក្នុង​ផែនការ​ឃាតកម្ម។

នៅក្រោម​ច្បាប់​របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ដែល​ទទួល​ឥទ្ធិពល​យ៉ាងខ្លាំង​ពី​ប្រពៃណី​ច្បាប់​អ៊ីស្លាម ក្រុមគ្រួសារ​របស់​ជន​រងគ្រោះ​មាន​អទិភាព​ក្នុង​ការផ្តល់​ការ​សម្រាលទោស​ដល់​ជនល្មើស ដែលជា​ថ្នូរ​នឹង​ការទូទាត់​ប្រាក់​ដែល​គេ​ស្គាល​ថា​ជា​ច្បាប់“ឌី​យ៉ា” (diyah) ។ អ្នកទោស​ខ្លះ​ត្រូវបាន​ដោះលែង​ដោយ​គ្មាន​ការដោះដូរ​ប្រាក់​ហើយ​គេ​មិនទាន់​ច្បាស់​ថា ក្រុមគ្រួសារ Khashoggi បានទាមទារ​សំណង​អ្វី​នោះទេ៕

ប្រភពព័ត៌មាន​ RT ផ្សាយ​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here