អេ​ស្ប៉ា​ញ​ដក​ការ​រឹតបណ្តឹង​មួយផ្នែក​នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ខណៈ​ល្បឿន​នៃ​ការរីក​រាលដាល​នៃ​ការឆ្លង​មេរោគ​មានការ​ថយចុះ

0

នាយកដ្ឋាន​សុខាភិបាល​ក្នុង​តំបន់​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​អាជ្ញាធរ​អេ​ស្ប៉ា​ញ​នឹង​បន្ធូរបន្ថយ​នូវ​ផ្នែក​ខ្លះ​នៃ​ការ​រឹតបន្តឹង​ក្នុង​ការបិទ​ប្រទេស​របស់ខ្លួន​នៅក្នុង​ទីក្រុង​ម៉ា​ឌ្រី​ដ​នៅ​ថ្ងៃ​ច័ន្ទ​ខាងមុខនេះ។ របាយការណ៍​នេះ​និយាយថា នេះ​គឺ​ដោយសារតែ​ល្បឿន​នៃ​ការឆ្លង​រាលដាល​នៃ​មេរោគ​ក្នុង​តំបន់​នេះ​បាន​ថយចុះ។

ការ​រឹតត្បិត​ជាច្រើន​នៅក្នុង​រដ្ឋធានី​គឺ​ដូចគ្នា​ទៅនឹង​ទីក្រុង​ជាច្រើន​ទៀត​នៅក្នុង​ប្រទេស​នេះ​ដែល​ចាប់ផ្តើម​បញ្ឈប់​ការបិទ​ប្រទេស​នៅ​ដើមខែ​ឧសភា​នោះ។ យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​បានឱ្យដឹងថា បារ និង​ភោជនីយដ្ឋាន​នានា​នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ​នឹង​ត្រូវបាន​អនុញ្ញាតឱ្យ​បើក​ឡើងវិញ​ផងដែរ និង​អនុញ្ញាតអោយ​មនុស្ស​អាច​ជួបគ្នា​ជា​ក្រុម​បាន​រហូតដល់ ១០ នាក់៕

ប្រភព RT ចុះផ្សាយ​ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here