អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីលោក Boris Johnson និយាយកាលពីថ្ងៃសុក្រថា ចក្រភពអង់គ្លេសនឹងសិក្សាលម្អិតអំពីអ្វីដែលប្រធានាធិបតី Donald Trump កំពុងស្នើសុំសម្រាប់កិច្ចប្រជុំកំពូល G7 ដែលគ្រោងនឹងធ្វើនៅខែក្រោយនេះ។
រ៉យទ័របានដកស្រង់សម្តីអ្នកនាំពាក្យដែលនិយាយថា យើងកំពុងទាក់ទងយ៉ាងជិតស្និទ្ធជាមួយសេតវិមានអំពីកិច្ចប្រជុំកំពូលហើយយើងនឹងពិនិត្យមើលព័ត៌មានលម្អិតនៃអ្វីដែលពួកគេកំពុងស្នើសុំ។
កិច្ចប្រជុំនេះត្រូវបានគ្រោងធ្វើនៅថ្ងៃទី ១០ ខែមិថុនាខាងមុខនេះ។ លោក Trump ដែលជាប្រធាន G7 នៅឆ្នាំនេះបាននិយាយកាលពីថ្ងៃពុធថាលោកអាចស្វែងរកការធ្វើឱ្យមានការប្រជុំឡើងវិញទល់មុខគ្នារបស់មេដឹកនាំនៃប្រទេសទាំង ៧ នេះនៅជិតទីក្រុងវ៉ាស៊ីនតោន៕
ប្រភព RT ចុះផ្សាយថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២០









