ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro និយាយថាលោកនឹងចុះហត្ថលេខាលើកម្មវិធីជំនួយសហព័ន្ធសម្រាប់រដ្ឋ និងទីក្រុងនានាដែលរងគ្រោះដោយការឆ្លងកូរ៉ូណាវីរុសនេះ “ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ប៉ុន្តែលោកបានស្នើសុំអភិបាលខេត្តឲ្យជួយគាំទ្រក្នុងការដំឡើងប្រាក់ខែដល់វិស័យសាធារណៈ។
ច្បាប់ដើម្បីចែកចាយប្រាក់ ១០,៧២ ពាន់លានដុល្លារអាមេរិកជាថវិកាសហព័ន្ធទៅរដ្ឋ និងក្រុងត្រូវបានអនុម័តដោយសភាកាលពីដើមខែនេះ។ លោក Bolsonaro មិនបានចុះហត្ថលេខាលើបញ្ហានេះដោយសារសម្ពាធពីរដ្ឋមន្ត្រីសេដ្ឋកិច្ចលោក Paulo Guedes ដែលចង់បាននូវការរឹតបន្តឹងទៅលើសារពើពន្ធនោះ។
លោក Bolsonaro កំពុងរងសម្ពាធកាន់តែខ្លាំងឡើងជុំវិញការដោះស្រាយរបស់គាត់ចំពោះការផ្ទុះឡើងដែលមើលទៅនឹងបំផ្លាញសេដ្ឋកិច្ចប្រេស៊ីល និងគំរាមកំហែងដល់ក្តីសង្ឃឹមនៃការបោះឆ្នោតឡើងវិញរបស់គាត់ថែមទៀត។
ទីភ្នាក់ងារព័ត៌មានរ៉យទ័ររាយការណ៍ថាប្រទេសប្រេស៊ីលមានអ្នកស្លាប់ដោយសារឆ្លងវីរុសនេះចំនួន ១,១៨៨ នាក់កាលពីថ្ងៃព្រហស្បតិ៍នេះ ដែលការស្លាប់ពេលនេះគឺដល់ទៅ ២០,០០០ នាក់។ យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលប្រទេសនេះបញ្ជាក់ថាវាមានការឆ្លង ៣១០,០៨៧ ករណី ដែលអ្នកឆ្លងមានចំនួន ១៨,៥០០ នាក់ក្នុងមួយថ្ងៃ៕
ប្រភព RT ចុះផ្សាយថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២០









