ប្រទេស​អេ​ស្ប៉ា​ញ​នឹង​ចាប់ផ្តើម​ការបើកទ្វារ​ឡើងវិញ​សម្រាប់​ទេសចរណ៍​អន្តរជាតិ​ចាប់ពី​ខែកក្កដា​នេះ

0

ប្រទេស​អេ​ស្ប៉ា​ញ​បាន​ចាត់វិធានការ​ដ៏​ធំ​មួយ​ឆ្ពោះទៅរក​ការវិល​ត្រឡប់មក​ភាពប្រក្រតី​វិញ​នៅ​ថ្ងៃ​សៅរ៍​នេះ​ខណៈដែល​នាយករដ្ឋមន្ត្រី​លោក Pedro Sanchez ប្រកាសថា​ប្រទេស​នេះ​នឹង​បើក​ដំណើរការ​ទេសចរណ៍​អន្តរជាតិ​ចាប់ពី​ខែកក្កដា​ខាងមុខនេះ។

ប្រទេស​អេ​ស្ប៉ា​ញ​ស្ថិតក្នុង​ចំណោម​ប្រទេស​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​ពី​ការ​រាតត្បាត​មេរោគ​កូ​វីដ ១៩ ដែល​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ជាង ២៨,០០០ នាក់​ស្លាប់​ដោយសារ​ជំងឺ​នេះ។ ទោះយ៉ាងណា វា​កំពុង​លេចចេញ​នូវ​ការបិទ​ប្រទេស​ដ៏​តឹងរ៉ឹង​បំផុត​មួយ​របស់​អឺរ៉ុប​ដែល​ត្រូវបាន​អនុវត្ត​នៅ​ថ្ងៃទី ១៤ ខែមីនា។

លោកនាយក​រដ្ឋមន្ត្រី​ Sanchez និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា​ប្រទេស​នេះ​នឹង​បើកទ្វារ​ទទួលភ្ញៀវ​ទេសច​របរ​ទេស​ឡើងវិញ​ចាប់ពី​ខែកក្កដា។ ទេសចរណ៍​អន្តរជាតិ​គឺជា​ការចូលរួមចំណែក​យ៉ាងសំខាន់​ដល់​សេដ្ឋកិច្ច​អេ​ស្ប៉ា​ញ​ដោយមាន​ជនបរទេស​ប្រមាណ ៨០ លាន​នាក់មក​ទស្សនា​ជា​រៀងរាល់ឆ្នាំ។

ដំណឹង​ល្អ​មិនបាន​បញ្ចប់​នៅ​ទី​នោះទេ​ព្រោះ​លោក  Sanchez ក៏បាន​ផ្តល់ឱ្យ​រដូវ​កាល​បាល់ទាត់​លី​ហ្កា​ឡា​នូវ​ភ្លើង​ខៀវ​ឡើងវិញ​ចាប់ពី​ថ្ងៃទី ៨ ខែមិថុនា​តទៅ​ផងដែរ។ បាល់ទាត់​ដែល​ត្រូវបាន​រៀបចំឡើង​ទាំងអស់​ត្រូវបាន​ផ្អាក​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​កាលពី​ថ្ងៃទី ១២ ខែមីនា ប៉ុន្តែ​ក្លិប​ជាច្រើន​ក៏​វិល​ត្រឡប់មក​ហ្វឹកហាត់​ជា​ក្រុម​ឡើងវិញ​ផងដែរ៕

ប្រភព RT ចុះផ្សាយ​ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here