ភ្ញៀវទេសចរមកពីបរទេសអាចកក់ដំណើរកម្សាន្តវិស្សមកាលនៅប្រទេសអេស្ប៉ាញចាប់ពីខែកក្កដានេះដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក Maria Reyes Maroto Illera មានប្រសាសន៍នៅថ្ងៃចន្ទថា ការធ្វើចតាឡីស័ករយៈពេល ២ សប្តាហ៍លើភ្ញៀវទេសចរបរទេសទំនងជានឹងអាចត្រូវបានផ្អាក។
ប្រទេសមួយក្នុងចំណោមប្រទេសនានានៅលើពិភពលោកដែលរងការវាយប្រហារពីវីរុសថ្មី អេស្បាញជាប្រទេសពឹងផ្អែកលើវិស័យទេសចរណ៍កំពុងធ្វើការបន្ធូរបន្ថយលើការបិទដំណើរនៅក្នុងប្រទេសរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសអេស្បាញនៅតែបន្តធ្វើចតាឡីស័កចំពោះអ្នកដំណើរដើម្បីការពារមិនឱ្យមានការឆ្លងរាលដាលនៅរលកឆ្លងលើកទីពីរ។
លោក Maroto មានប្រសាសន៍ប្រាប់ស្ថានីយ៍វិទ្យុអេស្បាញ Onda Cero ថា “វាពិតជាពេលវេលាសមស្របក្នុងការរៀបចំផែនការវិស្សមកាលនារដូវក្តៅ ដែលនឹងឈានចូលមកដល់ ក្នុងប្រទេសអេស្បាញនៅខែកក្កដា” ៕
ប្រភពព័ត៌មានផ្សាយថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០









