ប្រជាជន​អ៊ីរ៉ាក់ ២៥នាក់​នៅតែ​បាត់​ខ្លួន​ចាប់តាំងពី​មានការ​តវ៉ា​កាលពី​ខែតុលា​ឆ្នាំមុន

0

បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់(UNAMI) បាន​រាយការណ៍​ឱ្យដឹងថា​ចំនួន​មនុស្ស ១២៣​នាក់​​បាន​បាត់​ខ្លួន​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ដោយ​គិត​ចាប់តាំងពី​ចន្លោះ​ថ្ងៃទី១ ខែតុលា​ឆ្នាំមុន​ដល់​ថ្ងៃទី២១ ខែមីនា​ឆ្នាំនេះ។

ក្នុងចំណោម​មនុស្ស​បាត់​ខ្លួន​ទាំងនេះ​មាន​មនុស្ស៩៨នាក់​បាន​រកឃើញ ខណៈ២៥នាក់​ផ្សេងទៀត​កំពុង​បាត់​ខ្លួន ឬ​ស្ថិតក្នុង​ស្ថាន​ភាពមិន​ស្គាល់​អត្តសញ្ញាណ។

ប្រទេស​អ៊ីរ៉ាក់​ត្រូវបាន​មើលឃើញថា​មានការ​តវ៉ា​ដ៏​ធំ​មួយ​ចាប់តាំងពី​ខែតុលា​ដោយ​អំពាវនាវ​ឱ្យ​បណ្តេញ​របប​នេះ​ចេញ និង​អំពាវនាវ​ឱ្យ​ផ្តល់​សេវាកម្ម និង​ឱកាស​ការងារ​ដល់​ប្រជាជន​អ៊ីរ៉ាក់។ ក្រោយមក​ការតវ៉ា​នេះ​ត្រូវបាន​ផ្អាក​ដោយហេតុ​កើតមាន​ពី​ការរីក​រាលដាល​មេរោគ​ឆ្លង៕

ប្រភពព័ត៌មាន​ពី baghdadpost ចេញផ្សាយ​ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here