មាន​ករណី​បំផ្ទុះ​គ្រាប់បែក​ដ៏​សាហាវ​មួយ​នៅ​រដ្ឋធានី Aleppo ប្រទេសស៊ីរី

0

មនុស្ស​ម្នាក់​រងរបួស និង​មាន​សម្ភារៈ​រង​ការខូចខាត​បណ្តាលមកពី​ការ​បំផ្ទុះ​គ្រឿងផ្ទុះ និង​ការ​បំផ្ទុះ​គ្រាប់បែក​ភ្ជាប់​ជាមួយ​ម៉ូតូ​នៅ​ថ្ងៃ​ចន្ទ ក្នុង​ទីក្រុង al-Bab និង​ក្រុង Afrin នៅ​រដ្ឋធានី Aleppo។

ប្រភពព័ត៌មាន​នៅក្នុង​ស្រុក​ប្រាប់​អ្នកយកព័ត៌មាន​ថា គ្រឿងផ្ទុះ​មួយ​ដែល​បាន​បង្កប់​នៅក្នុង​រថយន្ត​បាន​ផ្ទុះឡើង​នៅ​ទីក្រុង al-Bab ក្នុង​រដ្ឋធានី Aleppo នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ស៊ី​រី​ធ្វើឱ្យ​មនុស្ស​ម្នាក់​រងរបួស និង​មាន​សម្ភារៈ​ជាច្រើន​រង​ការខូចខាត។

ប្រភព​បាន​បន្ថែមទៀត​ថា គ្រាប់បែក​ភ្ជាប់​ជាមួយ​ម៉ូតូ​បាន​ផ្ទុះឡើង​នៅ​ផ្លូវ A’zaz-Afrin ជា​កន្លែង​ដែល​ក្រុម​ភេរ​វករ ដែល​គាំទ្រ​ដោយ​កំលាំង​តួ​ក​គី​តាំងនៅ​បណ្តាលឱ្យ​ខូចខាត​សម្ភារៈ​ជាច្រើន៕

ប្រភពព័ត៌មាន RT ផ្សាយ​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here