ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនិយាយថាប្រទេសឥណ្ឌាកាលពីថ្ងៃច័ន្ទបង្ហាញការលោតផ្លោះដ៏ធំបំផុតក្នុងរយៈពេលតែមួយថ្ងៃរបស់ខ្លួនក្នុងករណីឆ្លងមេរោគកូវីដ ១៩ ដែលនាំអោយប្រទេសនេះវ៉ាប្រទេសអ៊ីរ៉ង់ក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងគ្រោះខ្លាំងជាងគេចំនួន ១០ ។
ប្រទេសនេះរាយការណ៍ករណីចំនួន ៦,៩៧៧ ករណីដែលពេលនេះមានចំនួនសរុបចំនួន ១៣៨,៨៤៥ ទោះបីជាមានការបិទប្រទេសយូរបំផុតនៅលើពិភពលោកកាលពីខែមីនាក៏ដោយ។ ការស្លាប់សរុបបានកើនដល់ ៤,០០០ នាក់នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាល។
ការកើនឡើងនូវករណីថ្មីបានកើតឡើងនៅពេលដែលអាជីវកម្ម និងការធ្វើដំណើរមួយចំនួនបានបើកដំណើរការឡើងវិញនៅក្នុងដំណាក់កាលថ្មីនៃការបិទប្រទេស។
រដ្ឋាភិបាលអនុញ្ញាតឱ្យការធ្វើដំណើរតាមផ្លូវអាកាសក្នុងស្រុកចាប់ផ្តើមឡើងវិញ ប៉ុន្តែកងកំលាំងសន្តិសុខបានអនុវត្តបទដ្ឋានគម្លាតឆ្ងាយពីសង្គមយ៉ាងតឹងរឹងហើយអ្នកដំណើរបានពាក់ម៉ាសផងដែរ។
ខណៈពេលដែលរដ្ឋាភិបាលសហព័ន្ធមិនទទូចអោយអ្នកដំណើរត្រូវដាក់ឱ្យនៅដាច់ដោយឡែកបន្ទាប់ពីការហោះហើររបស់ពួកគេក៏ដោយ រដ្ឋមួយចំនួននៅតែអនុវត្តវិធានការដាច់ដោយឡែករបស់ពួកគេផងដែរ៕
ប្រភព RT ចុះផ្សាយថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២០









