ប្រទេស​បែលហ្ស៊ិក​នឹងមិន​ដាក់ចេញ​នូវ​វិធានការណ៍​តឹងរឹង​ជាថ្មី​ម្តងទៀត ក្នុងករណី​មាន​រលក​មេរោគ​កូ​រ៉ូ​ណា​លើក​ទី២

0

យោងតាម​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​អោយដឹងថា​ប្រទេស​បែលហ្ស៊ិក​នឹងមិន​វិលត្រឡប់​ទៅរក​វិធានការ​តឹងរឹង​ដែល​ត្រូវ​បានដាក់​រយៈពេល​ជិត​ពីរ​ខែ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការផ្ទុះ​ឡើង​នៃ​កូ​រ៉ូ​ណាវី​រុស​នេះ​ទេ ទោះបីជា​វា​កើតមាន​ករណី​កូ​វីដ ១៩ រលក​ទី ២ ក៏ដោយ។

ប្រទេស​ដែលមាន​ប្រជាជន​ចំនួន ១១,៥ លាន​នាក់​បាន​បិទទ្វារ​យ៉ាង​មាន​ប្រសិទ្ធភាព​នៅ​ពាក់កណ្តាល​ខែមីនា​ដោយមាន​ហាង​លក់​តែ​អាហារ និង​ឱសថស្ថាន​ប៉ុណ្ណោះ​ដែល​ដំណើរការ។

សកម្មភាព​ផ្សេងទៀត​បានចាប់ផ្តើម​ឡើង​វិញ​ជាប្រចាំ​នៅក្នុង​ខែឧសភា​រួមទាំង​ការ​បើកហាង​មិនមែន​ម្ហូបអាហារ​ឡើងវិញ​ផងដែរ។ “ ការបិទ​ប្រទេស​លើកដំបូង​បាន​យកចិត្តទុកដាក់​លើ​ស្ថានភាព​ដែល​យើង​បានបញ្ចប់​ហើយ​នៅពេលនេះ។ ទាំងនេះ​ជា​កាលៈទេសៈ​ពិសេស ប៉ុន្តែ​យើង​មិន​ដែលមាន​ស្ថានភាព​ដូច​ទៅនឹង​អ៊ីតាលី ឬ​អេ​ស្ប៉ា​ញ​ទេ ។

ប្រសិនបើ​មាន​រលក​ទី​ពីរ​នោះ ខ្ញុំ​គិតថា​យើង​នឹង​ជួប​ខ្លួន​យើង​នៅក្នុង​ស្ថានភាព​ខុសប្លែក​ពីគ្នា​ដូចជា​ការធ្វើ​តេស្ត និង​ការតាមដាន។ ប៉ុន្តែ​ខ្ញុំ​គិតថា​យើង​អាច​ច្រានចោល​ថា​យើង​នឹងត្រូវ​ត្រឡប់​ទៅរក​វិធាន​ការតឹងតែង​នេះ​វិញ”

ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​និយាយថា​ប្រទេស​ប៊ែ​ល​ហ្សិ​ក​ដែលជា​ទីស្នាក់ការ​កណ្តាល​របស់​សហភាព​អឺរ៉ុប និង​ណា​តូ​ស្ថិត​ក្នុងចំណោម​ប្រទេស​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​នៅ​អឺរ៉ុប​ដោយមាន​ករណី​ឆ្លង​កូ​វីដ ១៩ ចំនួន ៥៧,០៩២ នាក់​និង​មនុស្ស ៩,២៨០ នាក់​ស្លាប់។ ចំនួន​ករណី​អ្នក​ចូល​មន្ទីរពេទ្យ និង​អ្នកស្លាប់​បាន​ថយចុះ​ចាប់តាំងពី​ការ​ឡើងដល់​កំពូល​កាលពីដើម​ខែមេសា​មក៕

ប្រភព RT ចុះផ្សាយ​ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here