រដ្ឋាភិបាលអាហ្វហ្គានីស្ថានបានជំរុញឱ្យក្រុមតាលីបង់បន្តបទឈប់បាញ់លើបទឈប់បាញ់រយៈពេល០៣ថ្ងៃ ដែលនឹងដល់ពេលបញ្ចប់នៅយប់ថ្ងៃអង្គារ និងបានប្រកាសថា រដ្ឋាភិបាលនឹងដោះលែងអ្នកទោសតាលីបង់ចំនួន ៩០០នាក់នៅពេលក្រោយ។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក Javid Faisal ប្រាប់ក្រុមអ្នកសារព័ត៌មានថា “វាមានសារៈសំខាន់ក្នុងការបន្តបទឈប់បាញ់ ហើយដើម្បីចៀសវាងការបង្ហូរឈាមគ្នារដ្ឋាភិបាលអាហ្វហ្គានីស្ថានបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តបទឈប់បាញ់” ។
ភ្នាក់ងារសារព័ត៌មានបានឱ្យដឹងថា ក្រុមតាលីបង់បានប្រកាសពីបទឈប់បាញ់រយៈពេល០៣ថ្ងៃដើម្បីប្រារព្ធពិធីឈប់សម្រាករបស់អ៊ីស្លាម Eid al-Fitr ដែលជាពីធីបញ្ចប់ខែដ៏ពិសិដ្ឋនៃបុណ្យរ៉ាម៉ាដាន (Ramadan)។
បទឈប់បាញ់ដល់ពេលផុតកំណត់នៅពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារ(១៩:៣០ GMT) ៕
ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០









