ប្រទេសអ៊ីរ៉ង់បានបើកទីសក្ការៈបូជានិកាយស៊ីអ៊ីតដ៏ធំរបស់ខ្លួនឡើងវិញ បន្ទាប់ពីត្រូវបានបិទទ្វារអស់រយៈពេលពីរខែដោយសារវីរុសកូរ៉ូណា បើទោះបីជាប្រទេសនេះបានទទួលរងនូវការផ្ទុះឡើងនូវវីរុសដ៏អាក្រក់មួយនេះក្នុងចំណោមប្រទេសក្នុងពិភពលោក ហើយក៏ប្រហែលជាអាក្រក់បំផុតនៅមជ្ឈឹមបូព៌ា។
អ្នកគោរពបូជានឹងត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់ទីធ្លាទីសក្ការៈបូជា ប៉ុន្តែមិនអនុញ្ញាតឱ្យចូលទៅទីកន្លែងដែលផ្ទុះមេរោគនោះទេ ហើយពួកគេក៏ត្រូវតែពាក់ម៉ាស់មុខ និងគោរពតាមគោលការណ៍គម្លាតសង្គម៕
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២០









