ប្រទេស​ហុង​គ្រី​មាន​គំរោង​បញ្ចប់​ស្ថានភាព​អាសន្ន​នៅ​ថ្ងៃទី២០ ខែមិថុនា

0

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​របស់​ប្រទេស​ហុង​គ្រី​រំពឹងថា នឹង​បញ្ចប់​ភាពអាសន្ន​ក្នុងប្រទេស​នៅ​ថ្ងៃទី២០ ខែមិថុនា។ រដ្ឋាភិបាល​កំពុង​ត្រៀម​សេចក្តីព្រាង​ដើម្បី​បញ្ចប់​អំណាច​គ្រាអាសន្ន​របស់ខ្លួន ដែលជា​អំណាច​គ្រប់គ្រង​ដោយ​ក្រឹត្យ។

អំណាច​គ្រាអាសន្ន​ត្រូវបាន​ផ្តល់ទៅឱ្យ​រដ្ឋាភិបាល​នៅ​ដើម​ឆ្នាំនេះ​នៅក្នុង​សេចក្តីព្រាងច្បាប់​ដែល​មិនមាន​បង្ហាញ​ពេល​បញ្ចប់។ ភ្នាក់ងារ​សារព័ត៌​បាន​និយាយថា ប្រទេស​ហុង​គ្រី​បាន​រាយការណ៍​ថា​មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ១៩សរុប​ចំនួន៣.៧៧១នាក់ និង​មាន​អ្នកស្លាប់​ចំនួន៤៩៩នាក់​គិត​មកដល់​ថ្ងៃ​អង្គារ​នេះ។

រដ្ឋាភិបាល​ប្រទេស​ហុង​គ្រី​បាន និង​កំពុង​បន្ធូរបន្ថយ​ជាបណ្តើរៗនូវ​វិធានការណ៍​បិទ​ដំណើរ​យ៉ាង​តឹងរឹង​នៅក្នុង​ប្រទេស​ចាប់តាំងពី​ដើមខែ​ឧសភា។ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ទីក្រុង Budapest បាន​បើក​ព្រំដែន​ភាគខាងត្បូង​សម្រាប់​ប្រជាពលរដ្ឋ​ស៊ែ​ប៊ី និង​ហុង​គ្រី៕

ប្រភពព័ត៌មាន​ RT ផ្សាយ​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here