គេរាយការណ៍ថា គ្រាប់បែកនៅតាមដងផ្លូវផ្ទុះឡើងនៅតំបន់ភាគពាយព្យនៃប្រទេសស៊ីរីក្នុងទីក្រុង Idlib នៅពេលក្បួនរថយន្តយោធារបស់ប្រទេសតួកគីធ្វើដំណើរឆ្លងកាត់នៅថ្ងៃពុធ។ ភ្នាក់ងារព័ត៌មាន Demiroren ចុះផ្សាយថា ទាហានរងរបួសពីការផ្ទុះនៅលើដងផ្លូវ ហាយវ៉េ M4 ហើយទាហានមួយចំនួនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ភ្នាក់ងារសារព័ត៌មាន Al Bawaba រាយការណ៍ថា កងទ័ពតួកគីបានដាក់ពង្រាយមីស៊ីលចម្ងាយមធ្យម ដែលផលិតនៅសហរដ្ឋអាមេរិក MIM-23 Hawk លើអាកាសក្នុងក្រុង Idlib ។ រូបភាពពីផ្កាយរណបដែលចែកចាយនៅលើបណ្តាញសង្គមបានបង្ហាញទីតាំងរបស់ប្រព័ន្ធការពារដែនអាកាសនៅជំរុំ Al-Mastoumah ។
ជំរុំដែលមានចម្ងាយ៥គីឡូម៉ែត្រពីខាងត្បូងទីក្រុង Idlib គឺជាទីតាំងជាយុទ្ធសាស្ត្រតាមបណ្តោយផ្លូវហាយវេ Idlib-Latakia M4 ៕
ប្រភពព័តមាន RT ផ្សាយថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០









